ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនជាង២០០ ចូលរួមពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០១៩

 

ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងថា ពិព័រណ៍ឧស្សាហកម្ម សំណង់ មានអ្នកចូលរួមដាក់តាំងបង្ហាញ សម្ភារសំណង់ កើនឡើងជាងឆ្នាំមុន ដែលឆ្នាំនេះ មាន២០៧ ក្រុមហ៊ុន និង មានស្តង់ប្រមាណ ៣៥០ ស្តង់ ដែលឆ្នាំមុន មានតែជាង ១៦០ក្រុមហ៊ុន ។

សូមបញ្ជាក់ថា ពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ២០១៩ ធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើការផ្សព្វផ្សាយពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ ឧស្សាហកម្មសំណង់នៅកម្ពុជា នាពេលបច្ចុប្បន្ន ដែលកំពុងកើនឡើងខ្លាំង ។

ចំពោះការដាក់តាំងបង្ហាញ ពីសម្ភារៈ បរិក្ខារឧបករណ៍ គ្រឿងចក្រ សំណង់គ្រប់ប្រភេទរួមទាំងបច្ចេក វិទ្យាសាងសង់ទំនើបៗសរុបប្រមាណជិត ១០០០មុខ ដែលឆ្លើយតម្រូវការ និងការផ្គត់ផ្គង់ សម្ភារ បរិក្ខារ គ្រឿងចក្រ និង បច្ចេកវិទ្យាសាងសង់ ឱ្យបានគ្រប់គ្រាន់ ស្របតាមកាលៈបច្ចេកទេស ដែលវិស័យសំណង់នៅកម្ពុជាកំពុងមានការរីកចម្រើន និងការអភិវឌ្ឍន៍ខ្លាំង។

លោក រដ្ឋមន្ត្រីជា សុផារ៉ា បានឲ្យដឹងថា រយៈ ពេល១១ខែ ក្នុងឆ្នាំ២០១៩នេះទុនវិនិយោគលើវិស័យសំណង់ មានជាង ៨,៧៥៥ លានដុល្លាអាមេរិក កើនឡើង ៦៧,៤% ដែលបានចុះបញ្ជី និងមានសុពលភាពកំពុងប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់នៅកម្ពុជា មានចំនួន ១,០៨១ ក្រុមហ៊ុន ក្នុងនេះមានក្រុមហ៊ុនបរទេសចំនួន ៤៨៥ ក្រុមហ៊ុន គឺប្រទេស ចិន កូរ៉េ ជប៉ុន ថៃឡង់ ដី វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី បារាំង អាមេរិកជាដើម៕