ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនមានភាពរីកចម្រើនខ្លាំងនៅតែមិនអាចគេចផុតពីការកេងបន្លំនិងហានិភ័យបានឡើយ

អ្នកជំនាញផ្នែកធុរកិច្ចបានពន្យល់ថា ក្រុមហ៊ុនដែលមានភាពរីកចម្រើនខ្លាំងក៏នៅតែមិនអាចគេចផុតពីការកេងបន្លំនិងហានិភ័យបានឡើយ។ បន្ថែមពីនេះ ប្រសិនបើថ្នាក់ដឹកនាំ មិនមានការត្រៀមទុកមុន និងមិនទាន់យល់ច្បាស់អំពីច្បាប់ពាណិជ្ជកម្ម នោះគឺរឹតតែមានបញ្ហាប្រឈមកាន់តែខ្លាំង។

កាលពី ថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ CEO Master Club បានរៀបចំបង្វឹកនូវ “ជំនាញគ្រប់គ្រងការកេងបន្លំ ហានិភ័យ និងច្បាប់នៅក្នុងក្រុមហ៊ុន” បង្វឹកដោយ លោក តេង ប៊ុនថុន ម្ចាស់ភាគហ៊ុនក្រុមហ៊ុនសេវាកម្មច្បាប់ BT និង លោក លី ប៊ុនរិទ្ធ ជានាយកនាយកដ្ឋានប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានបទពិសោធន៍ច្រើនឆ្នាំ។

លោក តេង ប៊ុនថុន ម្ចាស់ភាគហ៊ុនក្រុមហ៊ុនសេវាកម្មច្បាប់ BT ​​លើកឡើងថា«ពិតជាអស្ចារ្យ ត្រឹមតែរយៈពេល២ថ្ងៃ សហគ្រិនដែលបានចូលរៀនវគ្គនេះ អស់នូវក្ដីបារម្ភ និងមានគន្លឹះដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ ព្រមទាំងទទួលបានវិធីសាស្រ្តក្នុងការដកខ្លួនចេញពីបុគ្គលិកដែលមានការកេងបន្លំ ច្បាប់ និងផលិតផលក្លែងក្លាយជាដើម»។

  

 

បន្ថែមពីនេះ សហគ្រិនទាំងអស់ក្នុងសាលបង្វឹកបានយល់យ៉ាងច្បាស់នូវច្បាប់ ដែលត្រូវបំពេញបែបបទធ្វើយ៉ាងណាកុំឱ្យមានអ្នកក្លែងបន្លំឬប៉ះនូវផលិតផលខុសច្បាប់។ ម្យ៉ាងវិញទៀតបានសិក្សាយ៉ាងស៊ីជម្រៅនូវដំណោះស្រាយ ទិដ្ឋភាពនៃការក្លែងបន្លំ បុគ្គលិកមិនល្អនិងរបៀបចុះកម្មសិទ្ធបញ្ញាជាដើម។

ដើម្បីរំដោះខ្លួន ចេញពីការកេងបន្លំ ហានិភ័យកើតឡើងគ្មានការគ្រោងទុកនិងផ្លូវច្បាប់ដែលត្រូវយល់ដឹងក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំង ទទួលបានផលចំណេញបានខ្ពស់ និងក្រុមហ៊ុនពោរពេញទៅដោយភាពរីកចម្រើន និងធ្វើឱ្យបុគ្គលិកមានសមត្ថភាពពិតប្រាកដ ឬមានគុណភាពការងារ។