ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០

លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុន ប្រាយវ៉េគ្រុបនិងលោកជំទាវ បុត្រា បុត្រី ​​ព្រមទាំងបុគ្គលិក ក្រោមឱវាទទាំងអស់ សូមគោរពជូនពរ  សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នេះ ខ្ញុំបាទ ហុង ម៉ុង និងភរិយា  សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាព មនុស្សធម៌ដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

សូមគោរពប្រសិទ្ធពរជ័យ ជូនសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលជាភរិយាដ៏ឧត្តុង្គឧត្តមនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រីនិងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕