ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយផ្នែកជាមួយប្រទេសចិននៅសេតវិមាននៅថ្ងៃទី១៥ខែមករា និងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅថ្ងៃក្រោយ ដើម្បីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មមួយផ្សេងទៀត។
លោក ដូណាល់ ត្រាំ បានលើកឡើងថា ពិធីនេះនឹងប្រព្រឹត្តទៅនៅសេតវិមានតំណាងជាន់ខ្ពស់នៃប្រទេសចិននឹងមានវត្តមាននៅថ្ងៃក្រោយ ខ្ញុំនឹងទៅទីក្រុងប៉េកាំង ដែលជាកន្លែងដែលកិច្ចពិភាក្សា នឹងចាប់ផ្តើមនៅដំណាក់កាលទី២។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ផ្នែកកាលពីពាក់កណ្តាលខែធ្នូ ដោយក្រុងវ៉ាស៊ីនតោនយល់ព្រមកាត់បន្ថយអត្រាពន្ធដែលមានស្រាប់ ដែលបានដាក់លើទំនិញចិនមួយចំនួនជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង ចំពោះការជំរុញយ៉ាងខ្លាំងក្នុងការទិញកសិផលអាមេរិក៕