ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ កាតាអ៊ីប ហេស្បូឡា (Kataib Hezbollah) បានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករានេះ ចំពោះប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ាក់ លោក បាហាម សាលី (Barham Salih) ដែលបានជួបពិភាក្សាជាមួយប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា ។
លោក ម៉ូហាម៉ាដ ម៉ូហ៊ី (Mohmmad Mohie) អ្នកនាំពាក្យក្រុមប្រដាប់អាវុធ កាតាអ៊ីប ហេស្បូឡា បានរិះ លោក បាហាម សាលី និងប្រាប់ប្រធានាធិបតីអ៊ីរ៉ាក់រូបនេះអោយលាលែងចេញពីតំណែងភ្លាម ក្រោយពីជួយលោក ដូណាល់ ត្រាំ ។
ការខឹងសម្បារបស់លោក ម៉ូហាម៉ាដ ម៉ូហ៊ី ត្រូវបានធ្វើឡើងក្រោយពីលោក បាហាម សាលី បានជួបជាមួយ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២២ ខែមករាដដែលនេះនៅទីក្រុង ដាវ៉ូស ប្រទេសស្វីស ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ។
អ្នកនាំពាក្យក្រុមប្រដាប់អាវុធ កាតាអ៊ីប ហេស្បូឡា រូបនេះបាននិយាយថា លោក បាហាម សាលី មិនគួរជួបជាមួយលោក ដូណាល់ ត្រាំ នោះទេ ដោយសារតែប្រធានាធិបតីអាមេរិករូបនេះ កំសាក អសីលធម៌ និងមានបាតដៃប្រឈាម ដោយសម្លាប់លួចសម្លាប់មេទ័ពអ៊ីរ៉ង់ លោក ហ្កាសេម សូឡេម៉ានី (Qassem Soleimani) កាលពីដើមខែមករានេះ ៕