ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បាននិយាយតាមទូរស័ព្ទជាមួយព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈនេះថា ចិនអាចគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាបានដោយក្រុមអ្នកជំនាញចិនអាចដឹងពីមនុស្សដែលផ្ទុកវីរុសផ្លូវដង្ហើមួយនេះ ទោះបីមិនទាន់ចេញរោគសញ្ញាក៏ដោយ ។នេះបើតាមការចុះផ្សាយរបស់ South China Morning Post ។
គិតត្រឹមថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនឡើងចំនួន ៧៣ នាក់បន្ថែមទៀតពីថ្ងៃព្រសហស្បតិ៍ដល់ថ្ងៃសុក្រនេះដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលរុញច្រានកំណើនមនុស្សស្លាប់សរុបអោយកើនឡើងដល់ចំនួន ៦៣៨ នាក់ហើយ ដែលក្នុងចំណោមមនុស្សស្លាប់ទាំង ៦៣៨ នាក់នោះ គឺមនុស្សស្លាប់ចំនួន ៦៣៦ នាក់នៅប្រទេសចិន និងម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង ។
ចំណែកចំនួនមនុស្សដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងថ្មីចំនួន ៣១៤៣ នាក់ផងដែរ ដែលរុញច្រានកំណើនមនុស្សឆ្លងវីរុសនេះឲ្យកើនឡើងដល់ ៣១៤៨១នាក់ ដែលមនុស្សឆ្លងវីរុសនេះទាំង ៣១៤៨១នាក់ នៅក្រៅប្រទេសចិនស្ទើរតែទាំងអស់ ដោយមនុស្សឆ្លងវីរុសនេះមានតែជាង១៧០នាក់ទេនៅក្រៅប្រទេសចិន ៕