ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រទេសចិនជាឆ្នាំងបាយពិភពលោក កម្ពុជាជាមិត្តដែកថែប

ចិនជាឆ្នាំងបាយពិភពលោក
កាលដែលសម្តេចព្រះ នរោត្តម សីហនុ ទំនាក់ទំនងជាមួយចិន ក្រុមសាធារណរដ្ឋតិទៀនព្រះអង្គថា ទំនាក់ទំនងជាមួយអ្នកក្រ ។ល។

នាគ្រានោះព្រះអង្គមានព្រះរាជឱង្ការថា បើយើងទៅពឹងពាក់អាមេរិក ឆ្ងាយពីយើងទាំង ចម្ងាយ និងវប្បធម៌ ប្រសិនបើយើងទំនាក់ទំនងជាមូយចិនយើង គៀកគ្នាទាំងវប្បធម៌ និងចម្ងាយដី ។

ក៏ប៉ុន្តែប្រទេសចិនប្រជាមានិតនាពេលនោះពុំទាន់រិកចម្រើដូចបច្ចុប្បន្ននេះទេ បើនិយាយអោយស្រួលស្តាប់ គឺក្រ ។

ចំណេរក្រោយមកតាមលំឱនសម្តេចឪ បានត្រួសត្រាយ សម្តេចតេជោ ហ៊ុនសែន បានបន្តមិត្តភាពនិងសហប្រតិបត្តិការ ដែលភាគីទាំងពីរប្រសិទ្ធនាមថា ៖ មិត្តភាពដែកថែប។

បច្ចុប្បន្ននេះក្រុមដែលជាជាទាយាទបន្តពីក្រុមសាធារណរដ្ឋខ្មែរបានតិទៀត សម្តេចតេជោ មិនខុសពិតិទៀន សម្តេចឪព្រះ បរមរតនកោដ្ឋឡើយ ។

ក្នុងពេលថ្មីៗនេះ ក្នុងគ្រាដែល ប្រទេសចិន ជួបបញ្ហាជំងែផ្លូវដង្ហើម ក្រុមប្រឆាំងបានទាមទារអោយកម្ពុជាបិទផ្លូវហោះហើរទាំងអស់ពីប្រទេសចិននិងយកនិសិត្សខ្មែរ២៣នាក់ពីទីកន្លែងដែលផ្ទុះវិរុសកូរ៉ូណា ។

សម្តេចតេជោបានឆ្លើយពន្យល់ថា ក្នុងទំនាក់ទំនងមិត្តភាពចំពោះកម្ពុជាជាមួយប្រទេសជាមិត្ត(និយាយជារួម)និយាយថោយឡែកជាមួយចិនពេលនេះយើងមិនត្រូវរើសអើងឬរត់ចោលគ្នាឡើយ ដោយសម្តេចផ្អែកលើពាក្យមួយឃ្លាថា រួមសុខ រួមទុក្ខ ហើយសម្តេចក៏បានអោយមន្រ្តីគ្រប់ភាគីពាក់ព័ន្ធចាត់វិធានការទប់ស្កាត់បញ្ហាជំងឺផ្លូវដង្ហើមកូរ៉ូណានេះ អោយបានមានប្រសិទ្ធភាពខ្ពស់។

កាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន ជម្រាបជូនជាផ្លូវការអំពីការសម្រេចមិនចាំបាច់បិទជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក តាមផ្លូវគោក ពីចិនមកកម្ពុជាដោយមូលហេតុថា៖

១)ចិនជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងទេសចដែលបានធ្វើអោយកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន។

២)ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរទទួលបាននូវការងារ និងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងចិនកម្ពុជា។

៣)មានសិស្ស និងនិស្សិតខ្មែរជាច្រើនដែលទទួលបានអាហារូបករណ៍កំពុងសិក្សានិងរស់នៅក្នុងប្រទេសចិន។

៤)មានការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជាដែលកំពុងបម្រើការទីផ្សារ។

៥)ទំនាក់ទំនងល្អរវាងកម្ពុជា-ចិនកំពុងស្ថិតនៅក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

ប្រសិនបើកម្ពុជាសម្រេចបិទជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅពេលនេះ គឺស្មើនឹងកម្ពុជារត់ចោលមិត្តក្នុងគ្រាមានអាសន្ន រីឯកំពស់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នឹងធ្លាក់ចុះ វិស័យវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀតនឹងត្រូវជាប់គាំង ហើយចំនួននិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ។

តាមព័ត៌មានគឺបង្ហាញថា ជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានឆ្លងទៅប្រទេសមួយចំនួននៅជុំវិញប្រទេសយើង ហើយសូម្បីតែនៅសហរដ្ឋអាមេរិកក៏មានឆ្លងដែរ។

បើយើងសម្រេចបិទជើងយន្តហោះពីចិន ក៏យើងត្រូវតែបិទជើងយន្តហោះមកពីប្រទេសផ្សេងៗទាំងអស់ ដើម្បីធានាកុំអោយមេរោគនេះចូលមកកម្ពុជាបាន។

ការធ្វើបែបនេះ គឺនឹងស្មេីនឹងកាត់ផ្តាច់កម្ពុជាខ្លួនឯងអោយនៅឯកា ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាក្រូសេដ្ឋកិច្ច គឺធ្វើបែបនេះអត់ត្រូវទេ។

-កម្ពុជាមិនរត់ចោលមិត្តចិនទេ

កាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងប្រទេសបកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រ សាសន៍បញ្ជាក់ច្បាស់អំពីគោលជំហរឥតស្រពិចស្រពិលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលដែលដែលប្រទេសចិនកំពុងជួបបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) គឺកម្ពុជាមិនត្រូវការជម្លៀសសិស្ស និស្សិត ឬមន្រ្តីកុងស៊ុល និងមន្រ្តីស្ថានទូតមកកម្ពុជាវិញទេ។

ជំហរបែបនេះ គឺសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានសម្រេចរួចហើយនៅប្រទេសជប៉ុន ក្នុងពេលដែលប្រទេសនេះជួបគ្រោះ រញ្ជួយផែនដីដែលបានធ្វើអោយប៉ះពាល់ដល់រ៉េអាកទ័រអគ្គីសនីដើរដោយថាមពលនុយក្លេអែរដែលបង្កការប៉ះពាល់ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិពលរដ្ឋជប៉ុនយ៉ាងច្រើន។

ក្នុងពេលនោះ គឺកម្ពុជាមិនបញ្ជូនសិស្សនិស្សិត មន្រ្តីកុងស៊ុល និងមន្រ្តីទូតចេញពីជប៉ុនទេ គឺយើងរក្សាទុកនៅទីក្រុងតូក្យូទាំងអស់ ហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាលជប៉ុន។ ទន្ទឹមនឹងនោះដែរ គឺកម្ពុជាបានចូលរួមរៃអង្គាសមូលនិធិជួយជប៉ុនថែមទៀតផង ទោះបីច្រើនឬតិចក្តី ។

កម្ពុជាជាប្រទេសក្រីក្រពិតមែន តែទឹកចិត្តយើងអត់ក្រទេ ហើយមិត្តជប៉ុនក៏បានអរគុណកម្ពុជាចំពោះទឹកចិត្តនិងមិត្តភាពដ៏ល្អនេះ។

ករណីមួយទៀតគឺយើងបានសម្រេចដូចគ្នានៅប្រទេសកូរ៉េខាងត្បូង នៅពេលដែលប្រទេសកូរ៉េខាងជើងប្រកាសធ្វើសង្គ្រាម ក៏កម្ពុជាមិនជម្លៀសពលរដ្ឋ សិស្ស និស្សិតខ្មែរចេញពីកូរ៉េខាងត្បូងដែរ គឺយើងនៅរួមសុខទុក្ខជាមួយគ្នា ។

ដោយសារភាពស្មោះត្រង់ និងគុណធម៍ដែលកម្ពុជាមានចំពោះប្រទេសកូរ៉េខាងត្បូង គឺប្រទេសនេះបានទទួលយកបងប្អូនកូនក្មួយកម្មករជាច្រើនពីកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េ។

នៅពេលនេះ ប្រទេសចិនជាមិត្តក៏កំពុងជួបបញ្ហាដែលកម្ពុជាមិនអាចរត់ចោលមិត្តបានឡើយ គឺដូចពាក្យខ្មែរយើងដែលតែងនិយាថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ហើយក៏មិនរត់ចោលគ្នាក្នុងគ្រអាសន្នលំបាកឡើយ” ។

ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ៖
<<មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា បានតស៊ូឈរជាមួយប្រជាជនចិន ចាប់ដៃគ្នាប្រឆាំងនឹងជំងឺវីរុសមួយនេះ ក្នុង ខណៈដែលប្រទេសចិន កំពុងជួបនឹងបញ្ហាជំងឺវីរុសកូរ៉ូណា យើងខ្ញុំពិតជារំភើបជាខ្លាំង ត្រូវតែចងចាំក្នុងក្រអៅបេះដូងជានិច្ច>>។

ក្នុងជំនួបជាមួយកម្មករកម្មការនិសិ្សតនៅក្រុងសេអ៊ូល សម្តេចបានមានប្រសាសន៍ថា ប្រសិនបើ ភាគីចិនអោយខ្ញុំទៅ វូហាន់ សួរសុខទុក្ខ កូនក្មួយនៅទីនោះខ្ញុំនុងទៅ ។

សារនេះធ្វើអោយកក្រើកពិភពលោក ចំពោះការតាំងចិត្តរបស់សម្តេចតេជោ ។

ក្នង Facebook ផ្លូវការរបស់សម្តេចបានសរសេរថា ៖
តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។

ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។

ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកម៉ិញនេះ ខាងរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិ បាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។

ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំង ឡាយ។

នារសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តម លី ខឺ ឈាំង ​(Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនូបពិភាក្សានោះ ឯកឧត្តម លី ខឺ ឈាំង បានបញ្ជាក់ថា រដ្ឋាភិបាលចិន និងប្រជាជនចិន កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសកូរ៉ូណា។

តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសចិននៅពេលនេះ គឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក។

រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន មានជំនឿយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺកូរ៉ូណានេះ ហើយចិននឹងនៅតែបន្តគាំទ្រផលប្រយោជន៍របស់ប្រជាជនចិន និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

នាពេលនោញសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ទស្សនកិច្ចនៅពេលនេះ គឺបានបង្ហាញអំពីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនចិនក្នុងគ្រាលំបាកនេះ ពិសេសគឺបង្ហាញអំពីជំនឿចំពោះប្រជាពលរដ្ឋកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅប្រទេសចិន។

ទស្សនកិច្ចនៅពេលនេះ ក៏ដើម្បីលុបបំបាត់នៃការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺការប្រឆាំងទៅនឹងភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាចង់បង្ហាញពីការគាំទ្រ ជាមួយប្រទេសចិនក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណានេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នឹងចូលរួមសុខរួមទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះដោយសារវីរុសនេះ។

នាពេលនោញផងដែរ សម្ដេចតេជោ អរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជា កំពុងតែរស់នៅប្រទេ សចិន គ្រាដែលរដ្ឋាភិបាលចិន បានចាត់វិធានការមួយចំនួនដើម្បីជួយដល់និស្សិតកម្ពុជា។

សម្ដេចបានបញ្ជាក់ថា អ្វីដែលសំខាន់មិនមែនដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។សម្ដេចបានចាត់ទុកថាបញ្ហាជំងឺកូណានេះគឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។

មានអ្នកខ្លះចោទប្រកាន់ថារាជរដ្ឋាភិបាល ថាបានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយទំនាក់ទំនងកម្ពុជា-ចិនទៅវិញ តែការលើកឡើងនោះគឺសុទ្ធតែជារឿងមិនពិតទាល់តែសោះ ពីព្រោះសម្ដេចបន្តការយកចិត្តទុកដាក់ចំពោះនិស្សិត ដែលកំពុងតែសិក្សានៅប្រទេសចិន។

សម្ដេចតេជោមិនអាចរត់ចេញពីអ្វីដែលកំពុងកើតឡើងនេះបានទេ ប៉ុន្តែសម្ដេចនៅតែបង្ហាញពីការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋចិន។

បន្ទាប់មក សម្តេចតេជោ ហ៊ុន សែនបាន ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន​ នៅទីក្រុងប៉េកាំង​ ប្រទេសចិន។ នៅក្នុងជំនួបនេះដែរ​ ឯកឧត្តម​ ប្រធានាធិបតី បានជម្រាបសម្ដេចថា​ ឯកឧត្ដម​ ពិតជារីករាយក្នុងការជួបសម្តេចជាថ្មីម្តងទៀតនៅទីក្រុងប៉េកាំង។

ឯកឧត្តម បន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកម្ពុជាកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។

លោកប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជា បានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន ឯកឧត្តមពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ដែរថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តនូវនយោបាយ ជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ឆ្លើយតបថា សម្តេចពិតជាអរគុណលោកប្រធានាធិបតី ដែលបានទទួលសម្តេចក្នុងពេលវេលាដ៏ខ្លី ហើយសម្តេចបានគូសបញ្ជាក់ថា គោលបំណងនៃការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រ
ទេសចិនមាន៣ចំណុច៖

ទី១. បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ។

ទី២. ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅ និងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន ។

ទី៣. បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច ហើយមកដល់ពេល
នេះមិនទាន់ពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះទេ។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ
សាសន៍ទៀតថា មុននេះសម្តេចបានចាប់ដៃ ឯកឧត្តម លី ខឺឈាង បើទោះបីជាឯកឧត្តម ទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ។

សម្តេចតេជោ គូសបញ្ជាក់ថា សម្តេចមិនពាក់ម៉ាស់ទេ បើពាក់ម៉ាស់មិនបាច់មកទស្សនកិច្ចនៅប្រទេសចិនទេ។ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ទោះបីមិត្តចិនបានត្រៀមម៉ាស់សម្រាប់សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីឆ្នាំទៅប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយជោគវាសនារួមគ្នា។

សម្តេចតេជោ បានបន្ថែមថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។ វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅឯកឧត្តមប្រធា នាធិបតីចិនថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយចុះបន្តិច ដោយសារការប្រែប្រួលនៃសភាពការណ៍នានាលើពិភពលោក។

សម្តេចតេជោ បានស្នើរដ្ឋាភិបាលចិន បន្តគាំទ្រដល់ការវិនិយោគនៅកម្ពុជា ជាពិសេសរោងចក្ររបស់ចិននៅកម្ពុជា ឱ្យបន្តដំណើរការ ដោយកម្ពុជានឹងកែលំអរបរិយាកាសនានា ដើម្បីធានាដល់ដំណើរការរោងចក្រទាំងនេះ។

សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យមានការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឯកឧត្តមប្រធានាធិបតីចិន ពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជានៅក្នុងប្រ
ទេសចិន។

ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្តេចតេជោ បានស្នើឱ្យបង្កើនល្បឿនចរចាទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចិន តែងចាត់ទុកកម្ពុជាជាមិត្ត «ដែកថែប» ដូច្នេះគួរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជារួមទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេសទាក់ទងការវិនិយោគ និងពាណិជ្ជកម្ម កំពុងដំណើរការទៅមុខយ៉ាងរលូន និងមានល្បឿនយ៉ាងល្អ។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា នៅខែមីនា ខាងមុខនេះ សម្តេចនឹងសម្ពោធផ្លូវដែលមានប្រវែងជាង ៣០០គីឡូម៉ែត្រ ដែលជាផ្លូវកសាងឡើងក្រោមកម្ចីរបស់ចិន។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់វិញ សម្តេចបានគូសបញ្ជាក់ដែរថា កន្លងមកនេះ គឺកម្ពុជាបានបិទជាស្ថាពរនូវល្បែងភ្នាល់តាមអនឡាញ ក្នុងគោលដៅពង្រឹងសន្តិសុខ លុបបំបាត់ឧក្រិដ្ឋកម្មមួយចំនួននៅកម្ពុជា ហើយក៏អាចជួយដល់ប្រទេសចិនផងដែរ។

ជាថ្មីម្តងទៀតសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកប្រធានាធិបតីចិន និងប្រជាពលរដ្ឋចិន ដែលតែងតែគាំទ្រប្រទេសកម្ពុជា។

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ស្មោះត្រង់របស់ប្រជាជនចិន ហើយនឹងបន្តជោគវាសនាតែមួយជាមួយគ្នា។

ឯកឧត្តម ប្រធានាធិបតីចិន បានឆ្លើយតបថា ឯកឧត្តមសូមថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិ
បាលចិន។កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។

លោកប្រធានាធិបតីបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រជាង ១ពាន់ឆ្នាំនេះ ពលរដ្ឋចិនតែងតែជួបនូវឧបសគ្គជាច្រើន ហើយចុងក្រោយនេះពលរដ្ឋចិនមានភាពក្លាហានប្រឈមមុខជាមួយគ្រោះថ្នាក់ដែលមិនអាចចៀសវាងបាន តែក៏អាចដោះស្រាយបញ្ហានោះបាន។​

ឯកឧត្តមបន្តថា ក្រោយពេលមេរោគបានផ្ទុះឡើង គណបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំ ហើយក៏បានដាក់ចេញចំណាត់ខ្ពស់ និងម៉ត់ចត់បំផុតលើបញ្ហានេះ និងបានឯកភាពគ្នាដាក់ ផល ប្រយោជន៍ប្រជាជនចិនជាអាទិភាពខ្ពស់។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលចិន មិនចាត់វិធានការភ្លាមៗ និងច្បាស់លាស់ទេ ជំងឺនេះអាចមានគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងនេះ។

ឯកឧត្តមប្រធានាធិបតីបន្តថា កន្លងមកនេះ រដ្ឋាភិបាលចិន បានបង្កើតគណៈកម្មការចំនួន៣ ធ្វើការប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន បានទទួលការគាំទ្រ និងអបអរសាទរពីអង្គការសុខភាពពិភពលោក WHO ចំពោះការព្យាយាមដោះស្រាយនូវជំងឺនេះ។

ឯកឧត្តម ប្រធានាធិបតី បានឱ្យដឹងថា ទីក្រុងវូហាន មានប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ហើយនៅខេត្តហូប៉ី មានប្រជាពលរដ្ឋចន្លោះពី៦០ ទៅ៧០លាននាក់។

ដោយសារតែមានចំណាត់ការច្បាស់លាស់ និមានប្រសិទ្ធភាព ទើបធ្វើឱ្យការរីករាលដាលជំងឺនេះមានការថមថយ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា ការភ័យខ្លាច គឺជាបញ្ហាដ៏ធំ តាមពិតអត្រាឆ្លងជំងឺនេះ មានកម្រិតទាបបំផុត ធៀបជាមួយជំងឺផ្សេងៗទៀត។

ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា តាមការស្រាវជ្រាវជំងឺនេះ អាចព្យាបាលបាន ហើយអ្នកជំងឺមួយចំនួនបានព្យាបាលឱ្យជាឡើងវិញ ហើយអ្នកខ្លះកំពុងមានសុខភាពល្អប្រសើរឡើងវិញផងដែរ។

ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃថា ជំងឺនេះគ្រាន់តែជាជំងឺមួយស្ថិតក្នុងអន្តរកាលប៉ុណ្ណោះ។

លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ដែរថា កាលពីប៉ុន្មានឆ្នាំមុន ចិន ក៏បានជួបប្រទះជាមួយជំងឺ «សា» ផងដែរ។

លោកប្រធានាធិបតី បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាលចិន មានជំនឿលើសមត្ថភាពក្នុងការដោះស្រាយ និងកម្ចាត់ជំងឺនេះ។

ឯកឧត្តមប្រធានាធិបតី បានថ្លែងថា លោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន មានន័យថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន មិនតែប៉ុណ្ណោះសម្តេចតេជោ និងរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងជឿទុកចិត្តប្រទេសចិន។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា មាននិស្សិតកម្ពុជាកំពុងនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិន នឹងយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា កម្ពុជា ជាមិត្តស្មោះត្រង់របស់ចិន។ លោកប្រធានាធិបតី បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្របរមនាថ
នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តមុនិនាថសីហនុ ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខលំ បាកជាមួយរដ្ឋាភិបាលចិន។

ឯកឧត្តមប្រធានាធិបតី ក៏បានអរព្រះគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫរាជឧបត្ថម្ភថវិកា ១០ម៉ឺន និង៥ម៉ឺនដុល្លារ សម្រាប់ជួយដល់ការលំបាករបស់ចិន។

ឯកឧត្តប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អាចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនពេល ណាក៏បាន ហើយលោកប្រធានាធិបតី អាចជួបសម្តេចតេជោច្រើនដង និងញឹកញាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា លោកគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២ ០១៩ កន្លងទៅ លោកក៏បានលើកពីការអនុវត្តច្បាប់នៅខេត្តព្រះ សីហនុ ហើយសម្តេចបានបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។ លោកប្រធានាធិបតី បង្ហាញការសរសើរដោយស្មោះចំពោះកម្ពុជា ក្នុងការចាត់វិធានការនេះ។

ឯកឧត្តមប្រធានាធិបតី បានអះអាងថា ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា

ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។

លោកប្រធានាធិបតីស្នើកម្ពុជា ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច។

លោកប្រធានាធិបតី ស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈ មអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។

ជាចុងក្រោយប្រធានាធិបតីចិន បានអញ្ជើញសម្តេចតេជោ ឱ្យបំពេញទស្សនកិច្ចនៅចិនក្នុងពេលសមស្របណាមួយនាពេលក្រោយបន្ថែមទៀត។

ដំណាក់កាលដែលបណ្តាប្រទេសនានាជួបបញ្ហាការផ្គត់ផ្គង់ មិនទាន់ដោយសារប្រទេសចិនជាប្រទេសដែលផ្គត់ផ្គង់សម្ភារៈជាច្រើនទៅបណ្តាប្រទេសនានាលើសកលលោក ក្នុងតំណាក់កាលនេះ ត្រូវផ្អាកមួយរយៈដែលធ្វើអោយបណ្តារោងចក្រនានាលើស កលលោក ត្រូវគាំង ។

ក្រុមហ៊ុន Nissan នឹង​បិទ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដោយ សារកង្វះគ្រឿងបង្គំមកពីប្រទេសចិន។

-ប្រ៊ែនរថយន្តលំដាប់ពិភពលោកជាច្រើន កំពុង​ប្រឈម​នឹង​ការ​ផ្អាក​ដំណើរកា​ដូចគ្នានេះដែរ ​ដោយសារតែ​វិស័យ​ផលិត​ភាគច្រើន​របស់​ចិន ​នៅ​បិទ​ការផលិត​ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។​

ដោយឡែកនៅកម្ពុជា GMAC បានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួន នឹងត្រូវផ្អាកដំណើរការ រយៈពេល ១ ឬ២ខែ នៅចុងខែកុម្ភៈនេះ ដោយសារខ្វះវត្ថុធាតុដើមពីចិន ។

GMAC បានបញ្ជាក់ទៀតថា «សម្រាប់រោងចក្រមួយចំនួនវត្ថុធាតុដើមនៅក្នុងស្តុក សម្រាប់ផលិតកម្មអាចនឹងអស់ នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ន នៅប្រទេសចិនអាចនឹងធ្វើឱ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើម នៅចុងខែក្រោយនេះ និងក្នុងខែមីនាខាងមុខ។

ប្រឈមនឹងបញ្ហានេះរោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាកប្រតិ បត្តិការផលិតកម្មជាបណ្តោះអាសន្ន ដែលមានរយៈពេញ ១ខែ ពេញ ឬដល់២ខែ»។

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បើរោងចក្រមួយចំនួនបិទនៅពេលខាងមុខ កុំច្រឡំថាដោយសារ EBA គឺដោយសារវីរុសកូរ៉ូណា ធ្វើឲ្យខ្វះវត្ថុធាតុដើមនាំមកពីចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «នៅពេលខាងមុខនេះ ប្រសិនបើមានការបិទរោងចក្រណាមួយ មិនមែនមកពីបញ្ហា EBA (ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែង
តែអាវុធរបស់អឺរ៉ុប) នោះទេ។
ចាំមើលទៅបើទោះបីមាន ឬគ្មាន EBA ព្រោះអាចមានវត្ថុធាតុដើមមួយចំនួន ដែលកំពុងតែយកមកដេរនៅស្រុកខ្មែរ រួចហើយបន្តនាំចេញ យើងអត់សាច់ក្រណាត់ តើយើងបានអីដេរ? ដូច្នេះកម្មករច្បាស់ជាជួបប្រទះនូវបញ្ហាខ្វះការងារធ្វើ យើងត្រូវគិតឲ្យហើយ។ រឿង EBA បើទោះបីគេដកទាំងស្រុង ឬដកផ្នែកខ្លះក៏គង់តែដល់ខែសីហាបានចាប់ផ្តើមអនុវត្តន៍»។

ដូច្នេះយើងអាចវាយតម្លៃបានហើយថា ប្រទេសចិន បច្ចុប្បន្នពុំមែនដូចប្រទេសចិនកាលពីគ្រាដើមឡើយ(ចិនក្រីក្រ) ពិភពលោកនេះពិតជា ត្រូវការវត្តមានទីផ្សារ ចិន និងការផ្គត់ផ្គង់ពីប្រទេសចិនឬយើងអាចនិយាយមួយបែបទៀតបានថា ៖ ចិនគឺជាឆ្នាំងបាយរបស់ពិភព
លោក ៕
ដោយ៖ ជា ច័ន្ទបរិបូរណ៌