អង្គការសុខភាពពិភពលោក WHO បានបើកកិច្ចប្រជុំមួយនៅទីក្រុងសឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ ស្តីពីវីរុសផ្លូវដង្ហើមកូរ៉ូណា និងសម្រេចប្តូរឈ្មោះវីរុសផ្លូវដង្ហើមកូរ៉ូណា ទៅជាវីរុស ខូវីដ-១៩ (COVID-19) វិញ ដែលជាឈ្មោះហៅផ្លូវការនិងជាលក្ខណៈសកល ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១១១២ នាក់ហើយ ដោយវីរុសផ្លូវដង្ហើម COVID-19 ដែលកំណើនមនុស្សស្លាប់ថ្មីបានកើនឡើងចំនួន ៩៤ នាក់ ក្នុងចំណោមមនុស្សស្លាប់ទាំង ១១១២ នាក់នោះ គឺនៅក្រៅទឹកដីចិនដីគោកតែ២នាក់ទេ គឺនៅប្រទេសហ្វីលីពីនម្នាក់ និងនៅទីក្រុងហុងកុងម្នាក់ ។
ចំពោះមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដល់ចំនួន ៤៤៧៨៩ នាក់ហើយ ដោយបន្ថែមអ្នកជម្ងឺឆ្លងថ្មីដោយវីរុសផ្លូវដង្ហើម COVID-19 ចំនួន ១៦៨៨ នាក់បន្ថែមទៀត ៕