ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចក្ខុវិស័យ២០​៣​០ នៃផែនការរៀបចំដែនដីខេត្តព្រះសីហនុ

សម្រាប់ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព គឺសំដៅរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការជំរុញការអភិវឌ្ឍទីក្រុងឆ្លាតកម្រិតអន្តរជាតិ រមណីយដា្ឋនឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្ដុភារកម្មជាតិ.

ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងទីផ្សារពិភពលោក និងមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមាន​សុខដុម​នីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ គោលនយោបាយដីធ្លីស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល។