ភ្នំពេញ)៖គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ EBA ដោយផ្នែកខ្លះចេញពីកម្ពុជា ដោយមិនកាត់ផ្តាច់ទាំងស្រុងនោះទេ។
តាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយលើគេហទំព័ររបស់គណៈកម្មការអឺរ៉ុប នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។បង្ហាញថា ប្រមាណជា២០% ដែលស្មើប្រមាណ ១០០០លានអឺរ៉ូ។
យោងតាមសមាគមរោងចក្រកាត់ដេនៅកម្ពុជា GMAC ប្រទេស កម្ពុជាត្រូវ រក្សាភាពស្ងប់ស្ងាត់ និងអារម្មណ៍នឹងនរ បន្តការចេះជួយគ្នា ហើយបន្តដំណើរទៅមុខទៀត ជាមួយនិងគោលដៅ ដែលបានកំណត់ទុក។
សេចក្តីថ្លែងការណ៍គណៈកម្មការអឺរ៉ុបលើកឡើងថា ការសម្រេចយកពន្ធលើមុខទំនិញកម្ពុជា នៅផ្នែកខ្លះនោះ រួមមានលើផលិតផលកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ទំនិញសម្រាប់ការធ្វើដំណើរ រួមទាំងស្ករសរបស់កម្ពុជាយើង។
ការយកពន្ធនេះ គឺត្រឹមតែ ២០% ដែលមានតម្លៃប្រមាណ ១០០០ លានដុល្លារអឺរ៉ូ។ការសម្រេចយកពន្ធលើផ្នែកខ្លះនៃទំនិកម្ពុជា ចំនួន ២០% នេះ នឹងអនុវត្តក្នុងរយៈពេល ៦ខែក្រោយមានន័យថា គឺខែសីហា ឆ្នាំ២០២០។
គណៈកម្មការអឺរ៉ុប បានបង្ហាញថា ចំពោះផលិតផលកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងរបស់កម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប មានតម្លៃ ៤៦០០ លានអឺរ៉ុប នៅឆ្នាំ២០១៨ ហើយបានកើនឡើងដល់ ៥៣០០ លានអឺរ៉ូ នៅឆ្នាំ២០១៩។
ក្នុងនោះ ប្រព័ន្ធអនុគ្រោះពន្ធ EBA បានលើកលែង មិនយកពន្ធលើមុខទំនិញរបស់កម្ពុជា ចំនួន ៧២០០ ប្រភេទ។
ប្រទេសកម្ពុជាបានឈរនៅលំដាប់ទី៥៧ ដែលជាអ្នកផ្គត់ផ្គង់ទំ និញធំបំផុត ទៅកាន់សហរដ្ឋអាមេរិក។ កម្ពុជាបាននាំទំនិញទៅកាន់អាមេរិក ក្នុងទំហំទឹកប្រាក់ ៣៨០០ លានដុល្លារ នៅឆ្នាំ២០១៨ គឺកើនឡើង ២៤,៨% ធៀបនឹងឆ្នាំ២០១៧។
ទំនិញរបស់កម្ពុជា ដែលនាំទៅលក់នៅអាមេរិក ក៏ស្ថិតក្រោមប្រពន្ធអនុគ្រោះពន្ធ the US Generalized System of Preferences (GSP) ដែលអាមេរិក បានលើកលែងពន្ធលើមុខសទំនិញរបស់កម្ពុជា ចំនួន ៥០០០ ប្រភេទ៕
សេចក្តីប្រកាសព័ត៌មានទាំងស្រុង៖ https://ec.europa.eu/commission/presscorner/detail/e
ផោ