ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកជា សុផារ៉ា៖ស្ថាបត្យករនិងវិស្វករសំណង់ត្រូវអនុវត្តច្បាប់សំណង់ស្របតាមវិជ្ជាជីវៈ

ភ្នំពេញ៖ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញជាអធិបតីបេីកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ “លេីកទី៣”។ ព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ។

វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣ មានការចូលរួមពីគណវិស្វករ គណស្ថាបត្យករ និងវិស្វករស្ថាបត្យករសរុប៧២៥នាក់ ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករនិងស្ថាបត្យករជាលើកទី៣ នាពេលនេះ គឺក្នុងគោលបំណងដើម្បីប្រមូលនូវធនធានមនុស្សដែលចាត់ទុកថា ជាសក្តានុពលសម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំពុងបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍជាតិ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាអ្នកសិក្សាគំរោងប្លង់និងអ្នកប្រចាំការនៅតាមបណ្តាការដ្ឋានដើម្បីធ្វើជាឆ្អឹងខ្នងបង្អែកសម្រាប់សង្គមជាតិ។  ច្បាប់សំណង់នេះក៏មានគោលដៅក្នុងការរួមចំណែកលើកកម្ពស់ជំនឿជឿជាក់ដល់វិនិយោគិន ក្នុងវិស័យអចលនទ្រព្យ ដែលមានន័យថា យើងអាចលក់អចលនទ្រព្យដែលយើងបានសាងសង់ហើយនិងផ្ទេរកម្មសិទ្ធដីធ្លីនិងអចលនទ្រព្យផ្សេងៗដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពនឹងនរក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យរបស់ខ្លួន ដោយស្របច្បាប់គ្មានការព្រួយបារម្ភ ៕