យោងតាមមន្ត្រីក្រសួងសុខាភិបាលឲ្យដឹងថា រហូតដល់ម៉ោង៨យប់ ថ្ងៃទី ៧ មីនា ២០២០ យេីងបានរកឃេីញករណីថ្មីមួយទៀត ដែលគាត់ជាជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលគាត់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុនមានវិជ្ជមាន COVID-19 ហេីយ៣ នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ដែរមិនបានរកឃើញវិជ្ជមាន COVID-19 ទេ ។
មន្ត្រីខាងលើបង្ហាញថា ដូច្នេះយេីងមាន២ករណីហេីយ ក្នុងប្រទេសយេីង ដែល យេីងរកឃេីញករណីមុន ដែលគាត់ជាជនជាតិចិន ហេីយគាត់បានព្យាបាលជាសះ ស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិល ត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។
រហូតពេលនេះ បុរសអាយុ៣៨ឆ្នាំ មានសុខភាពល្អ និងមិនមានរោគសញ្ញានោះទេ ។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ ទៀត និង ៤០នាក់ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ តែក៏មិនត្រូវយកវត្ថុវិភាគទាំងអស់មកពិនិត្យ ។
មន្ត្រីជំនាញនៅតែបន្តធ្វេីការងារខាងលេីនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥