ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគួរខ្លាចការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចជំងឺកូរ៉ូណា ដែលកំពុងធ្វើមនុស្សនៅលើពិភពលោកភ័យខ្លាច។
សម្តេចតេជោ បានក្រើនរំឭកបែបនេះ ក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។
សម្តេចតេជោបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរស្លាប់ជារៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ដោយសារការធ្វើដំណើរតាមដងផ្លូវ។
និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ។
និស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣០នាក់៕