ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជុំ កុសល បញ្ជាក់ថា សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ

សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ ។ ខ្មែរយើងគឺ ជាជាតិសាសន៍មួយដែលប្រកាន់ខ្ជាប់នូវគុណធម៌ច ជួយទុក្ខធុរ:គ្នាក្នុងគ្រាអាសន្ន មិនដែលមើលរំលងឬដើរ ជៀសទុកចោលឡើយ ។

ប៉ុន្តែក្នុងរយ:ពេលដែលកើតមានមេរោគឆ្លងផ្លូវដង្ហើមប្រភេទថ្មីដែលមានឈ្មោះថា Covid-19នេះគួបផ្សំជាមួយនឹងការបំពុល បំភិតបំភ័យ បំភ្លៃ បំផ្លើសព័ត៌ មានពីមនុស្សអាក្រក់មួយចំនួនផងនោះទើបធ្វើឲ្យមានមនុស្សខ្លះខ្វះការពិចារណាក៏កើតមានការភ័យខ្លាចជ្រុល រហូតបាត់បង់គុណធម៌ពីក្នុងខ្លួនអស់។

លើសពីនេះ ទោះឃើញមនុស្ស ប្រកាច់ប្រកិនដង្ហើយរកឲ្យជួយ សង្គ្រោះនៅចំពោះមុខក៏គេមិនរវល់ជួយ ហើយសុខចិត្តដើរហួស និងមានអ្នកខ្លះសុខចិត្តឈរថតសកម្មភាពពីចម្ងាយមកផ្សព្វផ្សាយលើហ្វេសបុករបស់ខ្លួនទៅ វិញ ។

តើ បងប្អូននៅតែបន្តឥរិយាបថខ្លាចជ្រុល រហូតដើររំលងអ្នកត្រូវការឲ្យយើងជួយជីវិតគេនៅចំពោះមុខបែបនេះតទៅទៀត ឬ ?សូមបងប្អូនស្វែងយល់ឲ្យច្បាស់អំពីការផ្តល់ព័ត៌មានស្តីពីស្ថានភាពជំងឺពីគ្រូពេទ្យឲ្យបានច្បាស់លាស់ ហើយងាកមកជួយគ្នាឡើងវិញ ។

យើងត្រូវដឹងថា៖ ការដួលសន្លប់នៅតាមផ្លូវសាធារណ: មិនមែនជារោគសញ្ញានៃជំងឺCovid-19 ដូចការការផ្សព្វផ្សាយបំភ័យនោះទេ ។

តាម ការផ្តល់មតិពីសំណាក់គ្រូពេទ្យបានឲ្យដឹងថា អ្នកដែលដួលសន្លប់គឺអាចមកពីខ្វះជាតិស្ករ ខ្វះជាតិទឹក ជំងឺខ្សោយសម្ពាធឈាម ជំងឺស្រ្តុក( Stroke )ជំងឺស្ហុក ( Shock ) ជំងឺគាំងបេះដូង ( Heart attack ) ជំងឺឆ្កួតជ្រូក ( epilepsy) រឺ អ្នកស្រវឹងស្រា ។ ល។

សូមជួយគ្នា តាមរយ:ការហៅទូរសព្ទទៅរករថយន្តពេទ្យរឺសង្គ្រោះបឋមភ្លាមៗដើម្បីសង្គ្រោះជីវិតអនកជំងឺនិងសូមកុំនាំគ្នាខ្លាចទៀត ៕

ដោយ ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន