ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃចេញសេចក្តីជូនដំណឹងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅធ្វើការ រៀនសូត្រ និងប្រកបរបររកទទួលទានក្នុងភូមិសាស្ត្រខេត្ត (ស្រះកែវ) ។
ដោយអាផ្ញាធរខេត្តស្រះកែវបានសម្រេចបិទជាបណ្តោអាសន្នចាប់ពីថ្ងៃទី២៣ ខែមិនាដល់ថ្ងៃទី៥ ខែមេសាឆ្នាំ២០២០(សរុបរយ:ពេល១៤ថ្ងៃ)នូវច្រកព្រំដែនកម្ពុជា-ថៃ។
គ្រប់កម្រិតដែលស្ថិតក្នុងដែនដីខេត្តសាកែវ និង បណ្តាខេត្តនានារបស់កម្ពុជាដែលជាប់ព្រំដែនថៃ រួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង កោះកុង ប៉ៃលិន និងខេត្តព្រះវិហារ ។
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវប្រទេសថៃ សូមអំពាវនាវឲពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសថៃទាំងអស់សូមប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់តាមរយ: ការថែរក្សាអានាម័យដើម្បីបង្ការការឆ្លងរីករកដាលវីរុស កូវីដ-១៩។