(ភ្នំពេញ)៖ អង្គការអន្ដរជាតិប្រចាំកម្ពុជា បានឲ្យដឹង កាលពីម្សិលមិញថា អ្នកវិទ្យាសាស្រ្ត បានអះអាងអំពីការរកឃើញជាថ្មីនូវប្រភេទខ្យងកម្រមួយប្រភេទ នៅក្នុងទឹកដីនៃព្រះ រាជាណាចក្រកម្ពុជា។
តាមសេចក្ដីព័ត៌មានបានឲ្យដឹងថា ខ្យងកម្រមួយប្រភេទនេះ វាមានឈ្មោះវិទ្យាសាស្រ្តថា Bertia camb ojiensis ដែលអាចត្រូវគេហៅថា ខ្យងដីយក្ស ដែលខ្យងមួយប្រភេទនេះ ត្រូវបានកត់ត្រាដំបូងនៅក្នុងប្រទេសកម្ពុជា តាំងតែពីឆ្នាំ១៨៦០ ដោយអ្នកវិទ្យាសាស្រ្តបរទេស ហើយបច្ចុប្បន្នត្រូវបានគេកត់ត្រានៅក្នុងបញ្ជីនៃសត្វ ដែលជិតផុតពូជ។ ប៉ុន្តែគេបានរកឃើញវត្តមានរបស់វាជាថ្មី នៅក្នុងស្រុកអូរាំង ខេត្តមណ្ឌលគីរី។
កន្លែងដែលរកឃើញវត្តមាននៃសត្វខ្យងកម្រប្រភេទនេះ គឺជាផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ដែលជាកន្លែងអភិរក្សធម្មជាតិ៕