ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងធ្វើ​ឲ្យ​​កសិករខេត្តព្រៃវែង​​មានលទ្ធភាពអាច​​ផលិតបន្លែសម្រាប់ផ្គត់ផ្គង់លើទីផ្សារ​​

តាមរយៈគម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងកាលពីឆ្នាំ​២០១៧-២០១៩ របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលផ្តល់ថវិកាពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ​​កសិករចំនួន ៣៥ គ្រួសារដែលជាសមាជិកសហគមន៍រស់នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងមានលទ្ធភាពអាច​​ផលិតបន្លែបានបរិមាណខ្ពស់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ​​។

គម្រោងនេះទទូលបាន​​ការគាំទ្របច្ចេកទេស និងថវិកាពីមន្រ្តីបច្ចេកទេសគម្រោង បានជំរុញការដាំដុះបន្លែសុវត្តិភាព និងបន្លែសរីរាង្គ ដោយមានការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបន្លែសុវត្តិភាពខ្មែរ ដែលជាអ្នកប្រមូលទិញបន្លែសរីរាង្គ និងបន្លែសុវត្តិភាពនៅក្នុងតំបន់នោះ ដោយមានតម្លៃល្អប្រសើរ។

ក្រោយពីគម្រោងត្រូវបានបញ្ចប់ ជាពិសេសតាមការចុះពិនិត្យរបស់មន្រ្តីជំនាញកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា ជារៀងរាល់ថ្ងៃសហគមន៍នៅលើកោះនេះបានផ្គត់ផ្គង់បន្លែស្រស់ប្រមាណជាពីប្រាំពីរតោន ទៅដប់ពីរតោនកន្លះក្នុងមួយថ្ងៃទៅកាន់ទីផ្សារនៅរាជធានីភ្នំពេញ ផ្សារអ្នកលឿង ផ្សារទ្រាស្រុកព្រះស្តេចទៅផ្សារខេត្តស្វាយរៀង និងផ្សារខេត្តកំពង់សោម ដូចជាស្ពៃខ្មៅ,ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ខាត់ណាសន្លឹក, ស្ពៃជើងទា, ត្រប់វែង, ត្រប់ស្រួយ, ម្រះ, សណ្តែកគួរ, ខ្ទឹមស្លឹកគោ, ខាត់ណាផ្កា, ប៉េងប៉ោះ, ដំឡូងដូង, ពោតបារំាង និងពោតចំណីសត្វ ។