(កំពង់ធំ)៖ រថយន្តធុនធំ ដឹកស្រាបៀកម្ពុជា នាព្រឹកព្រហាម ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានក្រឡាប់ និងកំពប់ស្រាបៀពេញផ្លូវជាតិលេខ៦ ក្នុងទឹកដីខេត្តកំពង់ធំ។
នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ និងបង្កការរំខានដល់អ្នកដទៃនេះ បានកើតនៅវេលាម៉ោង៥ និង៣៥នាទីព្រឹក នៅលើដងផ្លូវ ក្នុងសង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសង្ស័យថា អ្នកបើកបងងុយដេកពេក តែមិនហ៊ានឈប់សម្រាក។

សាក្សីនៅកន្លែងកើតហេតុ បានឲដឹងថា គេឃើញរថយន្ដដឹកស្រាបៀកម្ពុជាមួយគ្រឿងនេះ បានរេចង្កូតពេញផ្លូវ រួចក៏បណ្ដាលឲ្យក្រឡាប់តែម្ដង ចំណែកអ្នកបើកបរបានរងរបួសស្រាល រីឯស្រាបៀវិញ បានខូចខាតស្ទើរទាំងស្រុង ហើយបង្កការកកស្ទះចរាចរណ៍តែម្តង។
អ្នកធ្វើដំណើរលើដងផ្លូវនេះ បានរអ៊ូរទាំ និងខឹងចំពោះការកកស្ទះចរាចរណ៍ទាំងព្រឹកព្រហាម ដែលបង្កឡើងដោយរថយន្តដឹកស្រាបៀ។
សូមរំឭកថា ដោយសារជាធ្វេសប្រហែស រថយន្តធុនធំដឹកផលិតផលស្រាបៀកម្ពុជា ឬផលិតផលប្រភេទសជ្ជៈផ្សេងទៀតរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បង្កគ្រោះថ្នាក់ចរាចរណ៍ (CAMBODIA BEVERAGES) ដូចករណីរថយន្តរបូតគន្លឹះទ្វារក្រោយ ជ្រុះភេសជ្ជៈរាយប៉ាយពេញផ្លូវ នៅត្រង់រង្វង់មូលព្រែកសំរោង ក្រុងតាខ្មៅ ខេកណ្តាល កាពីដើមខែតុលា ឆ្នាំ២០១៧៕