ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសចិនធ្លាក់ចុះ៣.៣%ដោយសារវីរុសខូវីដ១៩

ការវិនិយោគលើវីស័យអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះក្នុងអត្រា៣.៣% ដែលមានតម្លៃទឹកប្រាក់ប្រមាណជាង៣.៣១សែនកោដិយ័ន ប្រហាក់ប្រហែលទឹកប្រាក់ប្រមាណ៤៦៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០នេះ គឺចាប់ពីខែមករារហូតដល់ខែមេសាកន្លងទៅ នេះបើតាមការចុះផ្សាយរបស់ NBS ។

អ្នកនាំពាក្យការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បាននិយាយថា មូលហេតុសំខាន់ដែលនាំឲ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះធ្លាក់ចុះ គឺដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ ១៩ និងការដាក់វិធានការបិទប្រទេសរបស់រដ្ឋាភិបាលចិនក្នុងអំឡុងពេល៤ខែនេះ ។

អ្នកនាំពាក្យដដែលបានបន្តថា ការវិនិយោគលើការសាងសង់ផ្ទះសម្បែងនៅក្នុងប្រទេសនេះ ក៏បានធ្លាក់ចុះក្នុងរង្វង់២.៨%ផងដែរ ដែលមានតម្លៃទឹកប្រាក់រហូតដល់២.៤២សែនកោដិយ័ន ការវិនិយោគសរុបធ្លាក់ចុះរហូតដល់៤.៤%កាលពីត្រីមាសទី១ ៕