ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ប្រទេសប្រេស៊ីលបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេបំផុត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនានេះ មានមនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩ ចំនួន៣១ ១៩៧នាក់ និងមនុស្សថ្មីចំនួន១១៨៥នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ។
បន្ទាបពីប្រទេសប្រេស៊ីល គឺសហរដ្ឋអាមេរិកជាប់លេខ២នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីប្រចាំនៃវីរុសកូវីដ-១៩ ខ្ពស់ជាងគេ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អាមេរិកមានអ្នកឆ្លងថ្មីចំនួន១៩០៥៦នាក់ និងមនុស្សចំនួន០៩៣នាក់ បានបាត់បង់ជីវិតក្នុងមួយថ្ងៃដោយសារវីរុសនេះ ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ ការឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ ៧ ៣១១ ៦៦០នាក់ និងមនុស្សចំនួន ៤១២ ៩៩៧ នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣ ៥៩៦ ០៩៥នាក់ បានជាសះស្បើយ ៕