ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អីុរ៉ង់គម្រាបំផ្លាញអុីស្រាអែលចោល បើអុីស្រាអែលហ៊ានប៉ះពាល់អុីរ៉ង់

 

មេបញ្ជាការរងនៃកងកម្លាំងឆ្មាំបដិវត្តន៍របស់ប្រទេសអុីរ៉ង់ ឧត្តមសេនីយ៍ Hossein Salami បានគម្រាមថា អុីរ៉ង់នឹងបំផ្លាញប្រទេសអុីស្រាអែលអុីបាត់ចេញពីផែនទីពិភពលោក ប្រសិនបើអុីស្រាអែលហ៊ានប៉ះពាល់អុីរ៉ង់សូម្បីតែបន្តិច ។

ការគម្រាមរបស់ឧត្តមសេនីយ៍ Hossein Salami ត្រូវបានធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រី របស់ប្រទេសអុីស្រាអែល លោក Ben Jamin Netanyaho បានព្រមានកំទេចអុីរ៉ង់ចោល ដោយ មិនជូនដំណឹងជាមុន ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសអុីរ៉ង់ និងអុីស្រាអែល បានកើតឡើងរាប់ ទសត្សរ៍កន្លងមកហើយ ដោយមេដឹកនាំរបស់ប្រទេសទាំងពីរ តែងតែប្រមាថមើលងាយ គ្នាទៅវិញទៅមក ៕