កំណើននៃការឆ្លងវីរុសCovid-19ថ្មីប្រចាំថ្ងៃនៅជុំវិញពិភពលោក បានកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង២០ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង ដែលបានរុញច្រានកំណើនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក អោយកើនឡើងដល់ជិត១១លាននាក់ គិតត្រឹមថ្ងៃសុក្រ ទី៣ ខែកក្កដានេះ ដែលនោះបើតាមការចុះផ្សាយរបស់ Worldometer។
រយៈពេល២៤ម៉ោង គិតត្រឹមថ្ងៃសុក្រនេះ មានអ្នកឆ្លងវីរុសCovid-19ថ្មីនៅជុំវិញពិភពលោកចំនួន ២០៥ ១៦១ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ មានអ្នកឆ្លងថ្មីចំនួន ១៩៦ ៩០១ នាក់ គិតត្រឹមថ្ងៃពុធ មានអ្នកឆ្លងថ្មីចំនួន ១៧៣ ៨០៨ នាក់ គិតត្រឹមថ្ងៃអង្គារ មានអ្នកឆ្លងថ្មីចំនួន ១៦០ ៩៨៥ នាក់ និងគិតត្រឹមថ្ងៃចន្ទមានអ្នកឆ្លងថ្មីចំនួន ១៦៣ ០៨៤នាក់
សូមបញ្ជាក់ជូនថា រយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រនេះ មនុស្សឆ្លងថ្មីនៃវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ២០៥ ១៦១ នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះមានចំនួន ៥០៨៤នាក់ ដែលប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក មានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេបំផុត៕
