ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងពិចារណា បិទរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន កំពុងពិចារណានៃការបិទ ដំណើរការដឹកជញ្ជូន តាមខ្សែ រថភ្លើងស្ថានីយអយស្ម័យយានភ្នំពេញឆ្ពោះទៅ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ  ។

ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារ សុវត្ថិភាពច រាចរណ៍ ផ្លូវគោកប្រចាំឆមាស ទី ១ ឆ្នាំ ២០២០ កាលពីរសៀលថ្ងៃទី៩ ខែកក្កដានេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ខ្សែរថភ្លើងនេះ ដោយសារពលរដ្ឋមិនសូវនិយម ជិះរថភ្លើង ហើយក៏ដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ រថភ្លើងនេះផង ។

សូមបញ្ជាក់ថា ក្រសួងសាធារណការនិង ដឹកជញ្ជូន និងក្រុមហ៊ុនRoyal Railwayរបស់អ្នកឧកញ៉ាគិត ម៉េង បានសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ សេវាដឹកជញ្ជូន អ្នកដំណើរ ពីស្ថានីយ៍ រថភ្លើង ភ្នំពេញឆ្ពោះទៅ អាកាស យានដ្ឋាន អន្តរជាតិ ភ្នំពេញកាលពី ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨។គោលបំណង នៃការដាក់ ឱ្យ ដំណើរការខ្សែ រថភ្លើងនេះគឺដើម្បីចូលរួមកាត់បន្ថយ ការស្ទះចរាច រណ៍ និងជួយសម្រួលពេលវេលាដល់ អ្នកធ្វើដំណើរ ៕