ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។
នេះយោងតាមព្រះរាជក្រិត្យ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ សម្រេច តែងតាំងលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ៕