ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (National Bureau of Statistics) បានបង្ហាញទិន្នន័យមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានេះ ស្តីពីផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង៣.២%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដែលនេះបើតាមការចុះសផ្សាយរបស់ CNA ។
ប្រភពដដែលបានបន្តថា មូលហេតុដែលនាំអោយផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើង គឺដោយសារប្រទេសនេះគ្រប់គ្រងបានល្អនូវការឆ្លងរាលដាលវីរុស-Covid-19 និងបានដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញស្ទើរទាំងស្រុង ចាប់តាំងពីខែមីនាឆ្នាំ២០២០នេះ ខណៈដែលវីរុសផ្លូវដង្ហើមមួយនេះ កំពុងឆ្លងរាលដាលខ្លាំងនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ។
កំណើនផលិតផលក្នុងស្រុកសរុបក្នុងអត្រា៣.២%របស់ចិនប្រចាំត្រីមាសទី២នេះ គឺកើនឡើង២.៥%ខ្ពស់ជាងការប៉ាន់ប្រមាណរបស់ក្រុមសេដ្ឋវិទូ ដែលបានប៉ាន់ប្រមាណក្នុងការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters ៕