ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

រដ្ឋអាជ្ញារបស់ប្រទេសប៊ុលហ្ការី បានសម្រេចផាកពិន័យលោក បយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះជាទឹកប្រាក់ចំនួន៣០០ឡេវ (Levs)ប្រាក់ប៊ុលហ្ការី ស្មើនឹងទឹកប្រាក់១៧៤ដុល្លារអាមេរិក ពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post ។
សូមបញ្ជាក់ជូនថា លោក បយកូ បូរីសូវ បានធ្វើដំណើរទៅកាន់ព្រះវិហារសាសនាគ្រិស្តមួយ Rila Monastery កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ដោយនាយករដ្ឋមន្ត្រីរូបនេះ មិនបានពាក់ម៉ាស់មុខទេ ខណៈដែលគ្រិស្តសាសនិកផ្សេងទៀតបានពាក់ម៉ាស់ទៅកាន់ព្រះវិហារជាមួយលោកដែរ ។

លោក គីរីល អាណានីវ (Kiril Ananiev) រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយថា លោក បយកូ បូរីសូវ បានរំលោភបំពានលើបទបញ្ជារបស់ក្រសួង ដែលបានចេញបញ្ជាអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ ពាក់ម៉ាស់មុខ ខណៈដែលចេញទៅកាន់ទីសាធារណៈ ទីប្រជុំជន និងទៅកាន់កន្លែងណាមួយ ៕