ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុក៩០%នៅខែក្រោយ

ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways Co. ហៅកាត់ថា ANA ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសជប៉ុន បានប្រកាសនៅថ្ងៃពុធ ទី១៥ ខែកក្កដានេះថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញប្រហែល៩០%នៅខែក្រោយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post ។ស
ប្រភពដដែលបានបន្តថា ផ្លូវហោះហើរក្នុងស្រុកចំនួន២២ ដែលតភ្ជាប់ពីកោះ ហុកកៃដូ (Hokkaido) ទីក្រុង អូគីណាវ៉ា (Okinawa) និងទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេសនេះ នឹងត្រូវបើកឡើងវិញមុនគេ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អតិថិជននៅរដូវសម្រាក ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA បាននិយាយថា ជើងហោះហើរក្នុងស្រុកប្រមាណ ២៤ ៨១៤ ជើង គ្រោងនឹងបើកប្រតិបត្តិការ​ហោះ​ហើរនៅខែសីហា ក្រោយពីបានផ្អាកជើងហោះហើរទាំងស្រុងជាច្រើនខែ ដោយសារការឆ្លងរាលដាលវីរុសCovid-19 ៕