តាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហការី បានចុះពិនិត្យផលិតកម្មដំណាំបន្លែរបស់កសិករ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ក្នុងទិសដៅ ដើម្បីផ្ដល់ការគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដ ឲ្យ កសិករ បន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក ក្នុងសម័យកូវិដ- ១៩កំពុងរីករាលដាលពាសពេញពិភព។
នៅថ្ងៃទី១៨កក្កដា ឆ្នាំ២០២០ នេះ លោក គង់ វ៉ុង ប្រជាកសិករ ប្រកបមុខរបដាំដំណាំត្រសក់បានរៀបរាបជូនលោ វេង សាខុនថា ការងារដាំដុះ (ត្រសក់ ត្រឡាច ម្រះ សណ្តែកគួ) ប្រមូលផល បានទៅលក់ទីផ្សារមួយវគ្គរួចហើយបានចំណូល (២លានរៀលក្នុង១លើកដាំក្នុងផ្ទះសំណាញ់ជាមធ្យមទទួលចំណូលបានជាង២៥០០ដុល្លារ ក្នុង១ឆ្នាំតែអាស្រ័យលើទំហំផ្ទៃដី) ការងារបណ្តុំបន្ថែសុវត្ថិភាពនិងបញ្ហាផ្សេងៗទៀតនោះ លោកកំពុងរងចាំខាងក្រសួងកសិកម្ម ណែនាំបន្ដឲ្យដាំ ទើបបានទិនផលខ្ពស់ ។
លោកបានថ្លែងអំណរគុណ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់ កំលាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូត ធ្វើឲ្យអាជីវ កម្មរបស់លោកពូរីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្ន។
លោក វេង សាខុន រដ្ឋមន្ត្រី ក៏បានសាទរចំពោះ លោក គង់ វ៉ុង ទទួលបាននាពេលនេះ ដោយចាប់ផ្តើមពីការដាំដុះជាលក្ខណគ្រួសារដាំទៅទីវាលប្រឈមបញ្ហាជាច្រើន ប៉ុន្តែបច្ចុប្បន្នមានរោងសំណាញ់ជាកន្លែងប្រមូលផ្តុំបន្លែ យកទៅផ្គត់ផ្គង់ទីផ្សាររាជធានីភ្នំពេញមានអាជីវកម្មលក់ធាតុចូលកសិកម្ម។ល។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កត្តាទាំងអស់នេះហើយគឺធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិ ភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ ដោយឡែកអាជីវកម្មធាតុចូលកសិកម្ម (ជី ថ្នាំ សម្ភារប្រើ ប្រាស់) ក៏បានរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ងាយស្រួល ចំណេញពេល និងពលកម្ម។ល។
កត្តាទាំងអស់នេះ ហើយបានជាផលិតកម្មបន្លែសុវត្ថិភាពកំពុងមានការកើនឡើងជាលំដាប់ ស្រប់ពេលដែលតម្រូវការទីផ្សារកាន់តែខ្ពស់៕
ដោយ:សំរិត