បាងកក៖ ក្នុងរដូវកាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសអនុញ្ញាតឲ្យជនបរទេស អាចចេញចូលប្រទេសថៃ ដើម្បីធ្វើការងារលើមុខជំនាញបួនប្រភេទនៅក្នុងទឹកដីរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលត្រួតពិនិត្យស្ថានភាពជំងឺកូវី១៩នៃរដ្ឋាភិបាលថៃ បានឲ្យដឹងថា ពលករមកពីបីប្រទេស មានកម្ពុជា ភូមា និងឡាវ អាចចេញចូលធ្វើការនៅក្នុងប្រទេសថៃបាន ខណៈជនប្រទេសផ្សេងទៀត ដែលជាអ្នកធ្វើការផ្នែការរៀបចំតាំងពិពរណ៌ពាណិជ្ជកម្ម, ផលិតកម្មភាពយន្ត និងអ្នកពិនិត្យសុខភាព ក៏អាចចេញចូលបានដែរ ដោយគ្រាន់តែត្រូវឆ្លងកាត់វិធានការចត្តាឡីស័ក្តិចំនួន១៤ថ្ងៃ។
សេចក្តីប្រកាសនេះ បានសរសេរបញ្ជាក់ទៀតថា «មនុស្សទាំងអស់នេះ ចាំបាច់ត្រូវមានសុខភាពល្អ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ក្តិរបស់រដ្ឋ ឬរបស់មន្ទីរពេទ្យចំនួន១៤ថ្ងៃ»។
សូមរំឭកថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ អត្រាអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃ មានចំនួន៣២៥០ករណី ខណៈអ្នកជំងឺកូវី១៩ ចំនួន៣០៩៦នាក់បានជាសះស្បើយ ចំណែកអ្នកជំងឺ៥៨នាក់បានស្លាប់៕