ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនចោទប្រកាន់អាមេរិកពីបទបង្ករឿង ក្រោយពីបិទស្ថានកុងស៊ុល

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បានប្រកាសក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃពុធ ទី២២ ខែកក្កដានេះ ដោយចោទប្រកាន់មេដឹកនាំរបស់សហរដ្ឋអាមេរិកពីបទព្យាយាមបង្ករឿងជាមួយប្រទេសចិន ដោយបញ្ជាអោយបិទស្ថានកុងស៊ុលរបស់ប្រទេសចិនប្រចាំនៅទីក្រុង ហូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលនេះតាមការចុះផ្សាយរបស់ CNA ។
ការចោទប្រកាន់របស់លោក Wang Wenbin ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានផ្ញើលិខិតកាលពីថ្ងៃចន្ទ ទី២១ ខែកក្កដានេះ អោយស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុង ហូស្តុន បិទទ្វារជាបន្ទាន់ ដោយទុកពេលត្រឹមតែ៣ថ្ងៃអោយមន្ត្រីស្ថានកុងស៊ុលនេះបិទទ្វារជាស្ថាពរ ។
ក្រោយពីសន្និសីទសារព័ត៌មាននោះ លោក Wang Wenbin បានផ្ញើលិខិតទៅកាន់និស្សិតជនជាតិចិនទាំងអស់នៅសហរដ្ឋអាមេរិក អោយបង្កើនការប្រុងប្រយ័ត្នពីការចាប់ខ្លួនពីកងម្លាំងរដ្ឋាភិបាលអាមេរិកយកទៅសួរចម្លើយ ដែលអាចអាមេរិកកំពុងស៊ើបអង្កេតរឿងអ្វីមួយ ៕