ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិពិភាក្សាស្តីពី “ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”

 

ថ្ងៃសុក្រ ៤កើត ខែស្រាពណ៏ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹង វេលាម៉ោង ៩:៣០ នាទីព្រឹកនា

សភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក​​ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមជាមួយមន្ត្រីសំខាន់ៗពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងមន្ត្រីក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិស្តីពី “ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”។

លោកឧកញ៉ា លឹម ហេង ថ្លែងថា« គោលបំណងនៃការសិក្សានេះគឺដើម្បីពិនិត្យពីលទ្ធភាពនៃការបង្កើតតំបន់ពិសេសសម្រាប់បណ្តុំរោចចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មបម្រើអោយការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ទន្ទឹមនេះការសិក្សានេះនឹងសិក្សាលម្អិតបន្ថែមទៅលើតំបន់ដែលមានសក្កានុពលក្នុងការបង្កើតតំបន់ពិសេសនេះ, យន្តការគាំទ្រពីរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្តរួមមានសារពើពន្ធ និងមិនមែនសារពើពន្ធ និងមេរៀនជាបទពិសោធន៍នានាពីបណ្តាប្រទេសដទៃទៀត«។

ជាការឆ្លើយតប ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមជាធាតុចូលសំខាន់ៗ និងពាក់ព័ន្ធដែលមានប្រយោជន៍ជាច្រើនចំពោះការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្មនេះ។ស្តីពី “ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”។