ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិប

ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិបនៅព្រឹកថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ​២០២០, លោក លាង ដឺលុច នាយកប្រតិបត្តិ តំណាងលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) បានប្រគល់ម៉ាស់វេជ្ជសាស្ត្រ​ដល់សមាជិកក្លិបក្នុងគោលដៅការពារពីការឆ្លងរាលដាលមេរោគកូរ៉ណា (Covid-19)។

CCJ បានទទួលអំណោយម៉ាស់វេជ្ជសាស្ត្រ ចំនួន ៣០០០ បន្ថែមទៀតពីសារព័ត៌មានត្នោត (TNAOT APP) នៅព្រឹកថ្ងៃទី១៧​ខែកក្កដា ឆ្នាំ​២០២០។ នេះជាលើកទី២ហើយដែល​សារព័ត៌មាន TNAOT APP បានប្រគល់ម៉ាស់វេជ្ជសាស្ត្រ​ដល់ក្លិបដើម្បី​ចែកជូនបន្តដល់អ្នកកាសែត ក្នុងគោលដៅការពារពីការឆ្លងរាលដាលមេរោគកូរ៉ណាប្រភេទថ្មី។

លោក Tony ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ TNAOT APP នៃក្រុមហ៊ុនកោះថ្មី ថេកណឡូជី គឺជាអ្នកតំណាងចែកម៉ាស់ដល់លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែត​កម្ពុជា៕