ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១៦លាននាក់ហើយ គឺចំនួន ១៦ ៤០៤ ០១០ នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ កើនឡើងដល់ចំនួន ៦៥១ ៦៧០ នាក់ ខណៈដែលមនុស្សជាសះស្បើយសរុប ក៏បានកើនឡើងដល់ ១០ ០៣៧ ៤៤៨ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដានេះ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ មនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ២១៤ ៨០៧ នាក់ និងមនុស្សស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងដូចគ្នាមានចំនួន ៤០៩៦ នាក់។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេ រហូតដល់ចំនួន ៧១៦ នាក់ ប្រទេសប្រេស៊ីលជាប់លេខ២ ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ៥៥៦ នាក់ និងសហរដ្ឋអាមេរិកមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ៤៤៥ នាក់៕
