ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាលាអន្តរជាតិ ជីងម៉ីហ័របង្កើតកម្មវិធីប៉ាម៉ា(PAMA PROGRAM)ក្បាច់គិតលេខរហ័សជួយអភិវឌ្ឍខួរក្បាលកុមារ

(ភ្នំពេញ)៖ កម្មវិធីប៉ាម៉ា (PAMA PROGRAM) ក្បាច់គិតលេខរហ័ស ជួយអភិវឌ្ឍខួរក្បាលកុមារ មានបញ្ចូលស្មារតីសហគ្រិនភាព ភាពជាអ្នកដឹកនាំលំដាប់ថ្នាក់ពិភពលោក ជាពិសេសជួយឱ្យកុមារពូកែគណិតវិទ្យា។
សូមបញ្ជាក់ថា កម្មវិធីប៉ាម៉ា (PAMA PROGRAM) គឺជាឧស្សហកម្មក្បាច់គិតលេខចុងក្រោយបំផុត នៃពិភពលោក ដែលអាចចាត់ទុកថា ជា «នវានុវត្តន៍» ថ្មីមួយទៀត ដែលចេញពីប្រទេសកម្ពុជា សម្រាប់ពិភពលោក ដោយក្នុងកម្មវិធីPAMA មានដាក់បញ្ចូលនូវផ្នត់គំនិត នៃការគ្រប់គ្រង ស្មារតីសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ក្នុងឧស្សាហកម្មឧបករណ៍ក្តារបន្ទះគណនាលេខ សម្រាប់បង្រៀនដល់កុមារ និងមាតាបិតា ដំបូងគេបំផុតក្នុងពិភពលោក នេះបើគិតត្រឹមកាលបរិច្ឆេទ៖២៧.០៤.២០១៨។


កម្មវិធីPAMA គឺជាស្នាដៃអក្សរសាស្រ្ត ដែលស្រាវជ្រាវបង្កើតឡើងដោយកូនខ្មែរ ដែលទទួលបានការចុះបញ្ជីការពារស្នាដៃ តាមលិខិតលេខ ១៣ល.ប.ជ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីនេះ អាចជួយឲ្យកុមារគិតលេខដោយមាត់ទទេរបានរហ័ស គឺលើសការប្រើវិធីគិតលេខធម្មតាទ្វេរដង ឬលឿនជាងនេះទៀតឯណោះ ហើយពិសេសជាងនេះទៀតនោះ គឺកុមារដក់ជាប់នូវផ្នត់គំនិតថ្មីនៃការគ្រប់គ្រង ប្រលឹងសហគ្រិនភាព និងភាពជាអ្នកដឹកនាំថែមទៀតផង។
ជាងនេះទៅទៀត កម្មវិធីPAMA ក៏មានការបណ្តុះបណ្តុះបណ្តាល ដល់យុវជន មាតាបិតា និងស្ថាប័ន ដែលមានចំណាប់អារម្មណ៍ ចំពោះកម្មវិធី​PAMA ដែលជា «នវានុវត្តន៍» ថ្មី នៃឧស្សាហកម្មក្បាច់គិតលេខចុងក្រោយបំផុត សម្រាប់ពិភពលោកមួយនេះផងដែរ។
អ្នកនិពន្ធកម្មវិធីPAMA បានឱ្យដឹងបន្ថែមថា គោលបំណងនៃការបង្កើតកម្មវិធីPAMAនេះឡើង គឺដើម្បីចូលរួមចំណែក ពន្លឿន លើការលើកកម្ពស់គុណភាពអប់រំនៃសហគមន៍ជាតិ និងអន្តរជាតិ ពិសេសនៅកម្ពុជា ឱ្យកាន់តែលឿនបន្ថែមទៀត។ វាគឺជាកម្មវិធីដ៏ពិសេសមួយ សម្រាប់អភិវឌ្ឍខួរក្បាលកុមារទាំងសងខាង ដោយប្រើឧបករណ៍ក្តារបន្ទះគណនាលេខ ដែល ជាលទ្ធផលជួយឱ្យកុមារឆ្លាត។

កុមារឆ្លាត គឺកុមារដែលពូកែ SMILOC3 (Science, Math, Imagination, Leadership, Observation, Creative, Confidence, and Calculation) ពូកែវិទ្យាសាស្រ្ត ពូកែគណិតវិទ្យា ពូកែភាពជាអ្នកដឹកនាំ ពូកែគិតពីអរូបីមករូបី ពូកែភាពជាអ្នកដឹកនាំ ពូកែអង្កេត ពូកែច្នៃប្រឌិត ពូកែគ្រប់គ្រងអារម្មណ៍ដោយទំនុកចិត្ត ពូកែចងចាំ និងគិតលេខលឿនដោយមាត់ទទេរ ថែមទាំងធ្វើឱ្យកុមារដក់ជាប់នូវផ្នត់គំនិតក្នុងការគ្រប់គ្រង ព្រលឹង សហគ្រិនភាព និងភាពជាអ្នកដឹកនាំ ជឿនលឿនទៀតផង បើកុមាររៀនចប់កម្មវិធីPAMA ។
វិនិយោគគិនជាតិ-អន្តរជាតិក្នុងវិស័យអប់រំ និងស្ថាប័នមិនរកប្រាក់ចំណេញ ឬអ្នកប្រកបមុខរបរសាលារៀននៅជនបទ ឬទីក្រុង ដែលចង់លើកកម្ពស់គុណភាពអប់រំគណិតវិទ្យាបានលឿន សូមទាក់ទង ០១០ ៩៥៤ ៨៥៤ ឬ ០៨៨៨ ៧៨៩ ៧៧៧ ឬ ០៧៧ ៦១៦ ៧៧៧ ដើម្បីទទួលសិទ្ធិប្រតិបត្តិការកម្មវិធីPAMA ដោយលក់បន្ត ឬដាក់បង្រៀន។