លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភរិយា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកំពង់ផែអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា ខូវ ជីលី ត្រូវជាបីតាក្មេករបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណៈភាព ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ ។ សូមវិញ្ញាណក្ខន្ធរបស់លោកឧកញ៉ា ខូវ ជីលី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
