ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហេង​ សួរ​ ទទួលបានភារកិច្ចថ្មីជាប្រធានផ្នែករាជធានី​-ខេត្ត​នៃ​យុជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​

លោក ហេង​ សួរ​ ទទួលបានភារកិច្ចថ្មីជាប្រធានផ្នែករាជធានី​-ខេត្ត​នៃ​យុជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ហើយការតែងតាំងនេះធ្វើឡើងកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២០ នៅវិមាន៧មករា។ លោក ហេង សួរ បានលើកឡើងថា”ខ្ញុំបានទទួលជាផ្លូវការនូវ សេចក្តីសម្រេចតែងតាំង និងបែងចែកភារកិច្របស់យុវជនគណបក្សថ្នាក់កណ្តាល!ខ្ញុំបាទសូមថ្លែងអរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណបក្ស និងលោកបណ្ឌិតប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលតែងតែផ្តល់ជំនឿទុកចិត្ត និងឱកាសដល់រូបខ្ញុំ”។

លោកបានបន្ថែមថា ខ្ញុំ បាទសូមប្តេជ្ញាររក្សាឱ្យបាននូវក្តីសង្ឃឹម និងជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងឯកឧត្តមប្រធាន មកលើរូបខ្ញុំ ដោយនឹងខិតខំពង្រឹងធ្លុងសាមគ្គី ពង្រីកលំហសហប្រតិបត្តិការ បើកបេះដូងទទួលយកនូវមតិយោបហើយសម្របសម្រួល សំយោគធាតុផ្សំទាំងនេះឱ្យទៅជាគំនិតសមូហភាពមួយ ដែលមានសភាពរស់រវើកទន់ភ្លន់ ប៉ុន្តែម៉ឹងម៉ាត់តម្រង់ឱ្យចំគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស និងសង្គមជាតិយើង!”។

សូមអរគុណសន្តិភាព! និងសូមប្តេជ្ញាបន្តការពារសន្តិភាព និងសមិទ្ធផលជាប្រវត្តិសាស្ត្រនានារបស់គណបក្ស និងសង្គមជាតិ!