ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិកម្មលើកទឹកចិត្ដដល់វិស័យឯកជនវិនិយោគកែច្នៃផលិតផលកសិកម្មក្នុងស្រុកឲ្យបានច្រើន

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែងក្នុងជំនួបជាមួយនិងសហគមន៍អភិវឌ្ឍន៍កសិកម្មបានថ្លែងថា ក្នុងនាមក្រសួងកសិកម្មតែងតែគាំទ្ររាល់ការវិនិយោគរបស់វិស័យឯកជនលើការកែច្នៃកសិផលរបស់កម្ពុជា មានតែវិស័យវិស័យឯកជនទេ ដែលដឹងច្បាស់ពីកាលានុវត្តភាពទីផ្សារទាំងក្នុងស្រុកនិងអន្តរជាតិក៏ដូចជាការដាំដុះរហូតដល់លក់នៅលើទីផ្សារផងដែរ។

លោករដ្ឋមន្រ្តីបន្តទៀតថា កម្ពុជាត្រូវតែដើរឲ្យទាន់សភាពការណ៍នៃបច្ចេកវិទ្យាទំនើបលើវិស័យកសិកម្មសំខាន់ណាស់ បើគ្មានទឹក ភ្លើង ក៏ពិបាកក្នុងការដាំដុះក្នុងវិស័យកសិកម្មដែរ ហើយក្រសួងកសិកម្មកំពុងតែធ្វើកិច្ចការទាំងអស់នេះធ្វើយ៉ាងណាឲ្យវិស័យឯកជនដើរទៅមុខ ដើម្បីឈានដល់ការអភិវឌ្ឍន៍និងការកែច្នៃកសិកផលដែលមានស្រាប់។

រដ្ឋមន្រ្តីកសិកម្មបានបន្ថែមថា ទាំងរាជរដ្ឋាភិបាលនិងក្រសួងកសិកម្មសាទរចំពោះការវិនិយោគពីវិស័យឯកជន ហើយចាប់ពីពេលនេះទៅត្រូវតែខិតខំប្រឹងប្រែង ការផលិតឲ្យមានស្តង់ដារនិងចងក្រងជាកិច្ចសន្យារវាងកសិករនិងក្រុមហ៊ុន ដើម្បីឲ្យផលិតផលរបស់កម្ពុជាអាចមានទីផ្សារនិងអាចនាំចេញបានទៅកាន់ប្រទេសជិតខាង។

សម្រាប់ លោកបណ្ឌិត ឃី លាង ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មបានថ្លែង ថា វិស័យឯកជនគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍លើវិស័យឯកជនក្នុងនាមជាសហគ្រាសផលិតនឹងបន្តការកែច្នៃកសិផលកម្ពុជាដែលមានស្រាប់ដើម្បីកែច្នៃការនាំចេញនិងបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីកាត់បន្ថយការចំណាកស្រុក។

លោកបានបញ្ជាក់ទៀតថា ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជានោះ សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជានឹងផ្តល់ពូជសណ្តែកផ្កាយដល់កសិករអាចដាំដុះនៅ តាមតំបន់ខ្ពង់រាបអាចដាំបាន ដោយមានកិច្ចសន្យាជាមួយកសិករនិងសហគមន៍អភិវឌ្ឍន៍កសិកម្ម ហើយនិងធានាតម្លៃទីផ្សារផងដែរ។

យោងតាមសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាបានបង្ហាញថា តាមផែនការសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាកំពុងតែផ្វះស្វែងនឹងរក​​ទីផ្សារជូនដល់កសិករខ្មែរមិនត្រឹមតែផលិតផលសណ្តែកផ្កាយនោះទេ ហើយបច្ចុប្បន្ននេះទីផ្សារដែលនាំចេញធំមានទៅប្រទេសចិន កូរ៉េ ថៃ វៀតណាមនិងប្រទេសជប៉ុន។

សម្រាប់ដំណាំសណ្តែកផ្កាយជាដំណាំមួយមានសក្តានុពលខ្លាំងណាស់សម្បូរទៅដោយអាស៊ីតអាមីណូ ហើយតាមផែនការសហគមន៍នឹងបង្កើនការផលិតផលនូវផលិតផលជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលដាំដុះចេញពីកសិកម្ម៕