ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១០ ខែសីហានេះ ប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេគឺមនុស្សស្លាប់ថ្មីចំនួន ១០១៣នាក់ និងមនុស្សឆ្លងថ្មីចំនួន ៦២ ១១៧នាក់ ខណៈដែលសហរដ្ឋអាមេរិកមានអ្នកឆ្លងថ្មីចំនួន ៤៧ ០៥៥នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៥០៩នាក់ ហើយប្រទេសប្រេស៊ីល មានមនុស្សស្លាប់ថ្មីចំនួន ៥៩៣ និងមនុស្សឆ្លងថ្មីចំនួន ២២ ២១៣នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។
ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ មនុស្សស្លាប់ថ្មីសរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ៤៥៣៦នាក់ និងមនុស្សឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នាមានចំនួន ២១១ ៣០៦នាក់។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចិននេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ២០ ០០៨ ២៥៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ចំនួន ៧៣៣ ៣៤៥នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ ១២ ៨៨៦ ៦២២នាក់៕