ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានបើកការដ្ឋានសម្រេចសាងសង់បាន៩៨% ហើយ ដោយគ្រោងនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ ។
បើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០ ២០នេះថា ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅ នឹងដាក់អោយដំណើរការបូមទឹកចុងសប្តាហ៍នេះហើយ ។ ដោយគិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២០ការដ្ឋាននេះ សម្រេចសាងសង់បាន៩៨% ដែលមានម៉ូទ័របូមទឹកទំហំ ១ម៉ែត្រ ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌ សែនសុខខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។
ស្ថានីយបូមទឹកទួលសំពៅបាននិងកំពុងសាងសង់ពង្រីកសមត្ថភាពបូមទឹកបន្ថែមចំនួនចំនួន១២ម៉ែត្រគូបក្នុងមួយនាទី ដែលបំពង់ម៉ូទ័រថ្មីចំនួន ៤គ្រឿងទំហំ១ម៉ែត្រ លើសមត្ថភាពបូមទឹកបច្ចុប្បន្នមានត្រឹមតែ៥ម៉ែត្រគូបក្នុងមួយវិនាទី ហើយការដ្ឋាន សាងសង់គិតត្រឹមថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០នេះ សម្រេចបាន៩៥ភាគរយរួចហើយ ។
ស្ថានីយថ្មីនេះនិងមានសមត្ថភាពបូមទឹកសរុបចំនួន ១៧ ម៉ែត្រគូបក្នុងមួយវិនាទីសម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅតំបន់ភូមិសាស្ត្រ ខណ្ឌសែនសុខខណ្ឌ ព្រែកព្នៅ ខណ្ឌពោធិ៏សែនជ័យនិងខណ្ឌកំបូលូ។
ដោយ៖សំរិត