ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង៖ណែនាំឲ្យមន្ទីរសាធារណការ ដាំស្មៅជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះ

ភ្នំពេញ៖. លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំស្មៅ ជួសដើមឈើដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះ ជាមួយនិងការណែនាំអោយ សន្តិសុខសណ្តាប់ធ្នាប់ប្រាប់ទៅប្រជាពលរដ្ឋដែលទៅដើរលេងកំសាន្តនៅទីក្នុងវិមាននេះ ទុកដាក់សំរាមអោយបានល្អផងដែរ។

ការណែនាំបែបនេះរបស់ លោកឃួង ស្រេង. បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២ ០នេះ ខណៈលោកឃួង ស្រេង ដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យបរិវេនវិមានឈ្នះឈ្នះនិងនៅតាមបណ្តោយផ្លូវនេះ មានសណ្តាប់ធ្នាប់សោភណ្ឌភាព បរិស្ថាន និងអនាម័យល្អប្រសើរ ។

លោក ឃួង ស្រេង. បានមានប្រសាសន៍ លើកឡើងថា នៅក្នុងបរិវេនវិមានឈ្នះឈ្នះនេះ ក្នុងមួយថ្ងៃមួយថ្ងៃមានប្រជាពលរដ្ឋមក ដើរលេងកំសាន្តរាប់ពាន់នាក់ ដូច្នេះ កម្លាំងសន្តិសុខ សណ្តាប់ធ្នាប់របស់យើងត្រូវណែនាំពួកគាត់អោយទុកដាក់សម្រាមអោយបានល្អ ដើម្បីអោយពួកគាត់មានទំលាប់ល្អ។

បន្ថែមពីនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដាំស្មៅ ជួសដើមឈើ ដែលងាប់និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំង អស់នៅក្នុងបរិវេនវិមានឈ្នេះឈ្នះនេះអោយបានល្អស្អាតបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ សីហាកន្លងមកនេះ លោកអភិបាលរាជធានីភ្នំពេញបាន ដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះម្តងរួចមកហើយ ហើយកាលណោះលោក អភិបាលបានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសំអាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់ នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូ។

ក្រោយពីមានការណែនាំបែបនេះ មកដល់ថ្ងៃនេះ ឃើញថាទាំងបរិវេណវិមានឈ្នះឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះ មានសោភណ្ឌភាព បរិស្ថានល្អប្រសើរហើយ ។ដោយឡែកនៅតាមបណ្តោយផ្លូវនេះក៏មានសណ្តាប់ធ្នាប់ល្អប្រសើរហើយដែរ៕

ដោយ:សំរិត