លោក ហ្វ៊ីល ហូហ្កាន (Phil Hogan) ស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃពុធ ទី២៦ ខែសីហានេះ ដោយសារស្នងការរូបនេះបានរំលោភលើគោលការណ៍ណែនាំមិនអោយជួបជុំគ្នា ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើយោងតាម NHK។
លោក ហ្វ៊ីល ហូហ្កាន បានរំលោភគោលការណ៍ណែនាំ គឺស្នងការរូបនេះបានទៅចូលរួមក្នុងពិធីជួបជុំទទួលទានអាហារពេលល្ងាចជាមួយសាច់ញាតិរបស់លោកមកពីប្រទេសអៀរឡង់ កាលពីសប្តាហ៍មុន ដែលមានមនុស្សប្រហែល៨០នាក់ ដែលជាការរំលោភលើវិធានការរឹតបន្តឹងការជួបជុំនៅខាងក្រៅរបស់អឺរ៉ុប។
ប្រជាពលរដ្ឋ ដែលបានឃើញលោក ហ្វ៊ីល ហូហ្កាន ចូលរួមក្នុងពិធីជួបជុំទទួលទានអាហារពេលល្ងាចបែបនេះ រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ បានរិះគន់យ៉ាងខ្លាំង ហើយគណៈកម្មការអឺរ៉ុបបានអោយដឹងថា ខ្លួនបានទទួលពាក្យសុំលាលែងពីតំណែងរបស់លោក ហ្វ៊ីល ហូហ្កាន រួចហើយ៕