មន្ត្រីការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំ ជាមួយមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ស្តីពីការចំណាយលើកងទ័ពអាមេរិកប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១១៩នេះ ។
កូរ៉េខាង និងអាមេរិក បានជួបចរចាគ្នាចំនួន១០លើក ទម្រាំបានសម្រេចនូវកិច្ចព្រមព្រៀងនេះ ប៉ុន្តែកូរ៉េខាងត្បូងត្រូវចំណាយថវិការហូតដល់១.០៣កោដិវ៉ុន ស្មើនឹង៨៩០លានដុល្លារអាមេរិក ទៅតាមការទាមទាររបស់លោក ដូណាល់ ត្រាំ ដែលកាលពីឆ្នាំ២០១៨កន្លងទៅ កូរ៉េខាងត្បូងបានចំណាយថវិកាចំនួន៩៦០ពាន់លានវ៉ុន ។
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឲ្យមេដឹកនាំរបស់កូរ៉េខាងត្បូង ត្រូវចំណាយថវិកាលើកងទ័ពអាមេរិកប្រចាំនៅកូរ៉េខាត្បូងច្រើនជាងមុន ដោយមិនអាចឲ្យអាមេរិកចំណាយច្រើនពេកទេ ៕