ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រាជុំក្រុមប្រឹក្សា ភិបាលអាណត្តិទី៨ លើកទី១ ក្រោមអធិបតីភាព លោក រស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សមាសភាពអញ្ជើញចូលរួមប្រជុំមាន លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
លោក ទាន សុសេរី ជំនួយការឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្រ្តីទទួកបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃ។
លើសពីនេះមានការចូលរួមពី លោក ឃី កុសល អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ាក សេរីវឌ្ឍនា តំណាងអភិបាលឯករាជ្យលោក ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាតំណាងបុគ្គលិកលោក ដេត វាសនា មន្ត្រីត្រួតពិនិត្យរដ្ឋលោនិងលោក នេត បញ្ញា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងប្រតិបត្តិតាម និង លេខាកត់ត្រានៃក្រុមប្រឹក្សាភិបាល។