ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការនាំចេញរបស់ប្រទេសចិនកើនឡើង៩.៥%កាលពីខែសីហា

យោងតាមទិន្នន័យស្ថាប័នគយរបស់ប្រទេសចិន ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ បានបង្ហាញថា ការនាំចេញរបស់ប្រទេសនេះ បានកើនឡើង៩.៥%កាលពីខែសីហា ដែលជាកំណើននៃការនាំចេញក្នុងល្បឿនលឿនជាងការរំពឹងទុក ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNA ។
អ្នកវិភាគសេដ្ឋកិច្ចបាននិយាយនៅក្នុងការស្ទង់មតិ Reuters poll កាលពីដើមឆ្នាំនេះ បានព្យាករថា ការនាំចេញរបស់ប្រទេសចិន អាចនឹងកើនឡើងក្នុងរង្វង់៧.១%កាលពីខែកក្កដា ប៉ុន្តែកំណើននៃការនាំចេញរបស់ចិន បានកើនឡើងរហូតដល់៧.២%លើការព្យាករណ៍របស់អ្នកវិភាគសេដ្ឋកិច្ចទៅទៀត ។
ទិន្នន័យស្ថាប័នគយចិន បានបង្ហាញថា កាលពីខែសីហាកន្លងទៅ ពាណិជ្ជកម្មរបស់ប្រទេសនេះ មានតម្លៃទឹកប្រាក់ប្រមាណជាង៥៨.៩៣ពាន់លានដុល្លារអាមេរិក គឺមានកំណើនកើនឡើងលើសការព្យាករណ៍របស់ក្រុមអ្នកវិភាគសេដ្ឋកិច្ចត្រឹមតម្លៃទឹកប្រាក់៥០.៥០ពាន់លានដុល្លារអាមេរិក ៕

ផល