បញ្ជីរាយនាមបេក្ខជននាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ក្នុងការបោះឆ្នោតនៅខែមីនាខាងមុខនេះ មិនមានព្រះនាមម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Barnavadi នោះទេ ។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានច្រានចោលនូវបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Barnavadi ដោយមិនដាក់បញ្ចូលព្រះនាមម្ចាស់ក្សត្រីអង្គនេះក្នុងបញ្ជីបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការ បោះឆ្នោតនៅខែមីនា ឆ្នាំ២០១៩ខាងមុខនោះទេ ។
ម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Barnavadi មានព្រះជន្ម ៦៧ព្រះវស្សា និងជាព្រះរៀមរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។
ការច្រានចោលរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ត្រូវបានធ្វើឡើងក្រោយពីម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Barnavadi បានប្រកាសឈរព្រះនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Thai Raksa Chart party ៕