ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការរងនគរបាលជាតិ ព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ធ្វើ​ជា​មុខរបរ​ឡើយ​

រតនគិរី​ នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​ជា​មន្ត្រី​នគរបាល​ ជា​អ្នកបម្រើ​ប្រជាជន​ ត្រូវ​តែ​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​រៀងៗ​ខ្លួន​ និង​រក្សា​​នូវ​សេចក្តី​ថ្លៃថ្នូ​ សាមគ្គី​ផ្ទៃក្នុង​អង្គភាព​ឲ្យ​បាន​រឹង​មាំ​ ដើម្បី​ធានា​បាន​នូវ​ការ​បំពេញ​ កិច្ច​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​កាន់តែ​ប្រសើរ​ឡើង​។​

នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ បាន​ព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ធ្វើ​ជា​មុខរបរ​ឡើយ​ ដើម្បី​ចៀសវាង​ការ​ចោទប្រកាន់​ពី​មហាជន​ទូទៅ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ និង​សេចក្តី​ថ្លៃថ្នូ​ វិន័យ​របស់​មន្ត្រី​នគរបាល​ ប្រសិនបើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​ប្រព្រឹត្ត​ទ​ង្វើ​បែប​មិនគប្បី ត្រូវ​ទទួលទោស​ទៀត​ផង​។​

​នាយ​ឧត្តមសេនីយ៍​ ថ្លែងបែបនេះ​ ​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រត​គិរី​ ព្រឹក​ថ្ងៃ​អង្គា​រ៍​ ៨​កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ពុទ្ធសករាជ​២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​

លោកថង​ សា​វុន​អភិបាលខេត្ត​រតនគិរី​ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​គ្រប់​មូលដ្ឋាន​ទាំងអស់​ ត្រូវ​បង្កើន​ការ​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ ត្រូវធ្វើ​យ៉ាងណា​បន្ត​រួម​គ្នា​ បំពេញភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ ជូន​ដើម្បី​រក្សា​បាន​នូវ​ សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តរតនគិរី​ឲ្យ​មាន​ភាព​កក់ក្តៅ​ ជា​ពិសេស​នោះ​ត្រូវ​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​។​

​លោក​ឧត្តមសេនីយ៍ទោ​ យិ​ន​ ចំណាន​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ដែល​ទើប​តែងតាំង​ថ្មី​ បាន​ប្តេជ្ញា​អនុវត្ត​ឲ្យ​បាន​ ម៉ឹង​ម៉ាត់​បំផុត​រាល់​ការ​ដាក់​ចេញ​នូវ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ ជា​ពិសេស​នោះ​ ធ្វើ​ឲ្យ​ផ្ទៃក្នុង​អង្គភាព​កាន់តែ​មាន​ភាពរឹងមាំ​ សំដៅដល់​ការ​ បម្រើ​ ការពារ​ ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ ។​

​សូម​បញ្ជាក់​ថា​ លោក​ឧត្តមសេនីយ៍ទោ​ យិ​ន​ ចំណាន​ អតីតស្នងការ​នគរបាល​ខេត្តព្រះវិហារ​។ ត្រូវបានតែងតាំងជាស្នងការខេត្តរតនគីរី ជំនួស​លោក​ឧត្តមសេនីយ៍ទោ​ ងួ​ន​ គឿ​ន​ស្នងការ​នគរបាល​ខេត្តរតនគិរី​ ដែល​ត្រូវ​បាន​ចូល​និវត្តន៍​ ៕