ភ្នំពេញ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោក ប៉ាត់ ចំណាន ប្រធានក្រុមប្រឹក្សាអភិបាល ក្រុមហ៊ុនស៊ុប ភើ អេប ម.ក បានដឹកនាំការប្រជុំប្រចាំត្រីមាស ដែលមាន លោក ចាន់ សេរី ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក ហៃ ស៊ីណា ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក អ៊ឹង ឆាយគ័ង ក្រុមប្រឹក្សាភិបាល និង មាន់ ប៊ុនឡុង ក្រុមប្រឹក្សា បានប្រជុំការងារ រៀបចំជាយុទ្ធសាស្រ្ត ក្នុងបរិបទប្រកួតប្រជែងក្នុងទីផ្សារសេរី លើវិស័យបច្ចេកវិទ្យា 4.0 ដើម្បីសំរេចបាននូវផែនការឆ្នាំ២០២១ និងក្នុងរយះពេលប្រាំឆ្នាំខាងមុខ ។
លោក ប៉ាត់ ចំណាន បានរាយការណ៍ពីអ្វីដែលក្រុមហ៊ុនសំរេចបាន ក្នុងរយះពេល០៣ខែ បន្ទាប់ពីបើកដំណើរការសាកល្បងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ដោនឡូដជាង៥K នឹងមានដៃគូរដឹកជញ្ជូនជាង ៧០០កង់បី នឹងចាប់ផ្តើមមានចំណូលពីការដឹកអ្នកដំណើរ។
ក្រុមហ៊ុននឹងរៀបចំចេញ នូវផ្សារអនឡាញ ក្នុងពេលឆាប់នេះ នឹងត្រៀមទទួល ហាងទំនិញ ៥០០ហាងក្នុងរាជធានីភ្នំពេញ និងខេត្តធំៗ ដូចជា ខេត្តសៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ៕