ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ួត ជា បានប្រារព្វពិធីជួបជុំពីសំណាក់ សាខាទូទាំងប្រទេស អគ្គនាយក គណគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន ហ៊ួត ជា ដើម្បីចែករំលែក និងបង្កើនភាពស្និតស្នាលបន្ថែមទៀត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ។
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានលើកឡើងថា សម្រាប់ការចែកចាយសម្ភារៈសំណង់ បន្ទាប់ពីជំងឺកូវីដ ១៩ បានស្ងប់ស្ងាត់ទៅវិញ ក្រុមហ៊ុននឹងបង្កើតវគ្គបណ្តុះបណ្តាល សម្រាប់សាខា ដែលបានបើកជាយូរ និងសាខាដែលទើបតែបង្កើតថ្មី ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ វិជ្ជាជីវៈគ្រប់គ្រងបុគ្គលិក ជាសហគ្រិនភាព ពីរបៀបធ្វើអាជិវកម្មដោយភាពទទួលខុសត្រូវ ស្មោះត្រង់ និងភាពច្នៃប្រឌិត ដើម្បីភាពជោគជ័យដ៏យូរអង្វែង។
លោកឧកញ៉ា បានបញ្ជាក់ថា ក្រុមហ៊ុនហ៊ួត ជា នឹងពង្រីកសាខាបន្ថែមរហូតដល់ ១៥០ សាខាទូទាំងប្រទេស ក្នុងឆ្នាំ២០២០។