ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ ព្រះមុនីចេតីយ៍ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
បុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើង នៅថៃ្ង១៥កើត ខែមាឃ ដើម្បីឧទ្ទិសដល់ព្រឹត្តិការណ៍ធំ ៣យ៉ាងគឺ៖
១/ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គបួន
២/ដើម្បីប្រារព្ធដល់ថ្ងៃ ដែលព្រះអង្គ ទ្រង់សម្តែងឱវាទបាតិមោក្ខ
៣/ដើម្បីប្រារព្ធដល់ថ្ងៃ ដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ
ជារៀងរាល់ឆ្នាំ ពិធីបុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាល កំណត់ជាថ្ងៃបុណ្យជាតិ ដោយអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃ។ ដោយឡែក នៅតាមវត្តអារាម ទាំងក្នុងស្រុក និងទាំងក្រៅស្រុក ក៏បានប្រារព្ធពិធីបុណ្យមាឃបូជានេះយ៉ាងអធិកអធមផងដែរ៕