លោក ជា ចាន់តូ បានមានប្រសាសន៍ថា អគារសាខាធនាគារជាតិនៃកម្ពុជា ខេត្តស្វាយយរៀងថ្មីនេះ នឹងផ្តល់នូវសារសំខាន់ថ្មីមួយទៀត សម្រាប់បម្រើលើវិស័យធនាគារជាតិនៅកម្ពុជាពិសេសសម្រាប់ទឹកដីខេត្តស្វាយរៀង ទាំងមូលឲ្យទទួលបានការរីកចម្រើន និងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។
ការសាងសង់អគារថ្មីនេះគឺ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃ វិស័យសេដ្ឋកិច្ចរបស់ខេត្ត និងតម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការរូបិយវត្ថុ ក៏ដូចជាការជំរុញការលើកកម្ពស់ប្រាក់រៀល ឱ្យកាន់ទូលំទូលាយថែមទៀត។
លោកបានបន្ថែមថា សមិទ្ធផលថ្មីនេះមិនត្រឹមតែបង្ហាញពី ការអភិវឌ្ឍរីកចម្រើនក្នុងធនាគារ ខេត្តស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកក្នុងការអនុវត្តន៍កំណែទំរង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងបានលើកតម្កើនសោភ័ណ្ឌភាព ក្រុងស្វាយរៀងឲ្យកាន់តែស្រស់ស្អាតថែមទៀងផង។
លោក ម៉ែន វិបុល អភិបាលខេត្ត បានសម្ដែងការរីករាយអបអរសាទរ និងបានចាត់ទុកសមិទ្ធិផលថ្មីនេះ បានបញ្ជាក់ពីការរីកចម្រើន ខាងវិស័យធគារជាតិ មិនតែប៉ុណ្ណោះ ជាការរួមចំណែកលើកស្ទួយមុខមាត់ទឹកដីខេត្តស្វាយរៀង ឲ្យកាន់តែស្រស់ត្រកាលថែមទៀត ៕